រុស្ស៊ីនឹងផ្គត់ផ្គង់ដល់អឺរ៉ុបនូវបរិមាណឧស្ម័នច្រើនបំផុតតាមដែលអាចធ្វើទៅបាន

(VOVWORLD) - លោក Peskov បានសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់អឺរ៉ុបបានដាក់កំហិតគួរឲ្យកត់សម្គាល់ លើសមត្ថភាពបច្ចេកទេសដើម្បីបូមឧស្ម័នឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយនៅពេលដែលការងារថែទាំបញ្ចប់ ក្រុមហ៊ុន Gazprom “នឹងអាចបូមឧស្ម័នបាន កាន់តែច្រើន”។

រុស្ស៊ីនឹងផ្គត់ផ្គង់ដល់អឺរ៉ុបនូវបរិមាណឧស្ម័នច្រើនបំផុតតាមដែលអាចធ្វើទៅបាន - ảnh 1កម្មករនៅការដ្ឋានសាងសង់បំពង់បង្ហូរឧស្ម័ន Nord Stream ២ នៅជិតក្រុង Kingisepp ទីក្រុង Leningrad ប្រទេសរុស្ស៊ី។ រូបថត៖ Reuters
នៅថ្ងៃទី ២៧ ខែកក្កដា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាន និយាយថា សម្ព័ន្ធក្រុមហ៊ុនថាមពល Gazprom នៃប្រទេសនេះ កំពុងផ្គត់ផ្គង់ឧស្ម័នក្នុង បរិមាណអតិបរមាដែលអាចធ្វើទៅបាន។ ធ្វើអត្ថាធិប្បាយលើគំនិតដែលថាទីក្រុង ម៉ូស្គូកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នដល់អឺរ៉ុប មកកម្រិតអប្បបរមា ដរាបណាសហភាព អឺរ៉ុបដកទណ្ឌកម្ម នោះ លោក Peskov បាននិយាយថា ប្រការនេះគឺខុសទាំងស្រុង។ លោក Peskov បានសង្កត់ធ្ងន់ថា ទណ្ឌកម្មរបស់អឺរ៉ុបបានដាក់កំហិតគួរឲ្យកត់សម្គាល់ លើសមត្ថភាពបច្ចេកទេសដើម្បីបូមឧស្ម័នឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយនៅពេលដែលការងារថែទាំបញ្ចប់ ក្រុមហ៊ុន Gazprom “នឹងអាចបូមឧស្ម័នបាន កាន់តែច្រើន”។
មុននេះនៅថ្ងៃទី ២៦ ខែកក្កដា សម្ព័ន្ធក្រុមហ៊ុនថាមពល Gazprom បានប្រកាស ថា គេត្រូវបង្ខំឱ្យបិទទួរប៊ីនឧស្ម័នមួយផ្សេងទៀតនៅស្ថានីយ៍ម៉ាស៊ីនបង្ហាប់ Portovaya ដោយសារការផុតកំណត់នៃរយៈពេលរវាងការជួសជុល។ ដូច្នេះចាប់ពីថ្ងៃទី ២៧ ខែ កក្កដា បរិមាណឧស្ម័នដែលត្រូវបានបូមតាមរយៈបំពង់បង្ហូរឧស្ម័ន Nord Stream ១ នឹងត្រូវបានកាត់បន្ថយពាក់កណ្តាល មកត្រឹម ២០% បើធៀបនឹងកម្រិតអតិបរមា ដែល ស្មើនឹងឧស្ម័ន ៣៣ លានម៉ែត្រគីបក្នុងមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ