រុស្ស៊ី​នឹង​ពង្រឹង​សមត្ថភាព​ការពារជាតិ​​នៅ​ព្រំដែន​ភាគពាយ័ព្យ​

(VOVWORLD) - នាថ្ងៃទី ១៣ ខែមីនា ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី លោកប្រធានាធិបតី Vladimir Putin បានឲ្យដឹងថា ប្រទេសនេះនឹងដាក់ពង្រាយកងទ័ព និងប្រព័ន្ធវាយប្រហារនៅជិតព្រំដែនជាមួយប្រទេសហ្វាំងឡង់ និងស៊ុយអែត ដែលទើបបានចូលរួមអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ)។

កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ មេដឹកនាំរុស្ស៊ីបានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីបង្កើតយោធភូមិភាគម៉ូស្គូ និងយោធភូមិភាគ Leningrad ដើម្បីពង្រឹងកងកម្លាំងយោធានៅភាគពាយ័ព្យនៃប្រទេសនេះ នៅពេលដែលអង្គការណាតូពង្រីកទៅភាគខាងជើង។

រុស្ស៊ី​នឹង​ពង្រឹង​សមត្ថភាព​ការពារជាតិ​​នៅ​ព្រំដែន​ភាគពាយ័ព្យ​ - ảnh 1ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin។ រូបថត៖ AFP/TTXVN

នៅថ្ងៃទី ១១ ខែមីនា ប្រទេសស៊ុយអែតបានក្លាយជាសមាជិកទី ៣២ នៃអង្គការណាតូជាផ្លូវការ ដោយបញ្ចប់គោលនយោបាយមិនចូលរួមសម្ព័ន្ធយោធាណាមួយ ដែលទីក្រុង Stockholm បានអនុវត្តតាំងពីយូរណាស់មកហើយ។ ហ្វាំងឡង់ក៏បានចូលរួមអង្គការនេះតាំងពីឆ្នាំ ២០២៣។ ការដែលប្រទេសស៊ុយអែត និងហ្វាំងឡង់ ជាប្រទេសទាំងពីរដែលធ្លាប់ជាតំបន់ទ្រនាប់រវាងរុស្ស៊ី និងអង្គការណាតូ បានចូលរួមសម្ព័ន្ធភាពយោធានេះ មានន័យថា រុស្ស៊ីមានព្រំដែនផ្ទាល់ជាមួយណាតូ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ