រុស្ស៊ីនឹងពិចារណាលើសំណើររបស់ប្រធានាធិបតីអ៊ុយក្រែនស្ដីពីកិច្ចចរចាថ្មីនៅ Minsk
(VOVWORLD) -លោក Peskov បានបន្តថា កិច្ចចរចានេះគឺមានមានរូបភាពថ្មី។ ហេតុដូច្នេះហើយ ចាំចាច់ត្រូវយល់ដឹងថា តើជំនួបនេះមានយថាទស្សន៍យ៉ាងដូចម៉្ដេចដែរ។
លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី (រូបថត៖AFP) |
នាព្រឹកថ្ងៃទី ៨ ខែ កក្កដា ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានលើកសំណើរអំពីជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅរដ្ឋធានី Minsk នៃសាធារណរដ្ឋបេឡារុស្ស ដោយប្រធានាធិបតីអាមេរិក លោក Donal Trump នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May អធិការបតីអាល្លឺម៉ង់ Angela Merkel និង ប្រធានាធិបតីបារាំងលោក Emmanuel Macron ធ្វើជាអាជ្ញាកណ្ដាល ។ តាម លោក Zelensky ថា កិច្ចពិភាក្សានេះចាំបាច់ត្រូវពិភាក្សាអំពី "តើ Crimea ជារបស់អ្នកណា ហើយអុ្នកណាអវត្តមាននៅ Donbass" ។ ជាការឆ្លើយតប លោក Dmitry Peskov លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ីបានប្រកាសថា រុស្ស៊ីមិនទាន់ត្រៀមខ្លួនជាស្រេចផ្ដល់ចម្លើយអំពីការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែនស្ដីពីការអនុវត្តន៍កិច្ចចរចា ដើម្បីដោះស្រាយស្ថានភាពនៅ Donbass ដោយមានការចូលរួមរបស់អាមេរិក អង់គ្លេស អាល្លឺម៉ង់ និងបារាំង ប៉ុន្តែរុស្ស៊ីនឹងពិចារណាអំពីសំណើរនេះ។ លោក Peskov បានបន្តថា កិច្ចចរចានេះគឺមានមានរូបភាពថ្មី។ ហេតុដូច្នេះហើយ ចាំចាច់ត្រូវយល់ដឹងថា តើជំនួបនេះមានយថាទស្សន៍យ៉ាងដូចម៉្ដេចដែរ។
មុននេះ ទីក្រុងម៉ូស្គូបានប្រកាសជាច្រើនដងហើយថា ត្រៀមខ្លួនជាស្រេចក្នុងការចរចាជាមួយ ទីក្រុងគៀវប្រសិនបើលោក Zelensky បានអនុវត្តន៍រាក់កិច្ចសន្យា មុនការបោះឆ្នោត ព្រមទាំងចាប់ផ្ដើមជួបសំណេះសំណាលជាមួយប្រជាជននៅDonbass ផងដែរ៕