រុស្ស៊ីនឹងមិនចូលរួម New START ឡើងវិញឡើយ​លើកលែងតែ​សហរដ្ឋអាមេរិក​ផ្លាស់ប្តូរ​ជំហរ​អំពីអ៊ុយក្រែន

(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រកាសថា រុស្ស៊ីនឹងមិនចូលរួមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ជាមួយអាមេរិកឡើងវិញឡើយ រហូតដល់ពេលណាដែលអាមេរិកផ្ទៀងស្តាប់ជំហររបស់រុស្ស៊ី។
រុស្ស៊ីនឹងមិនចូលរួម New START ឡើងវិញឡើយ​លើកលែងតែ​សហរដ្ឋអាមេរិក​ផ្លាស់ប្តូរ​ជំហរ​អំពីអ៊ុយក្រែន - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov ។ រូបថត៖ TASS

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov នាថ្ងៃទី១ ខែមីនា បានសង្កត់ធ្ងន់ថារដ្ឋាភិបាលរុស្ស៊ីនឹងមិនអាចពិចារណាឡើងវិញលើការព្យួរសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ (New START) ជាមួយសហរដ្ឋអាមេរិកឡើយ រហូតដល់ពេលណាដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ផ្លាស់ប្តូរគោលនយោបាយចំពោះអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មាន Interfax បានដកស្រង់ប្រសាសន៍របស់លោក Ryabkov ដែលថា ប្រទេសទាំងពីរនឹងបន្តពិភាក្សាបញ្ហាជុំវិញសន្ធិសញ្ញាតាមរយៈកាណាល់ទំនាក់ទំនងផ្សេងៗ។

នាថ្ងៃទី ១ មីនាដដែល អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានប្រកាសថា រុស្ស៊ីនឹងមិនចូលរួមសន្ធិសញ្ញាកាត់បន្ថយអាវុធនុយក្លេអ៊ែរ New START ជាមួយអាមេរិកឡើងវិញឡើយ រហូតដល់ពេលណាដែលអាមេរិកផ្ទៀងស្តាប់ជំហររបស់រុស្ស៊ី។

ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី ១ មីនាបានឲ្យដឹងថា លោកមិនមានផែនការជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងកិច្ចប្រជុំក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងលេចចេញថ្មីជួរមុខនៅលើពិភពលោក(G20) នៅឥណ្ឌាឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ