រុស្ស៊ីនិងសហភាពអឺរ៉ុបជំរុញកែលំអរទំនាក់ទំនងទ្វេភាគី

(VOVWORLD) - នាថ្ងៃទី ១១ កក្កដា នៅទីក្រុង Brussels បែលហ្សីក តំណាងជាន់ ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាព អឺរ៉ុប (EU) លោកស្រី Federica Mogherini និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានពិភាក្សាអំពីយថាទស្សន៍សហប្រតិបត្តិការទ្វេភាគីក៏ដូចជា បញ្ហាអន្តរជាតិក្កៅគគុកនាបច្ចុប្បន្ន។ 
រុស្ស៊ីនិងសហភាពអឺរ៉ុបជំរុញកែលំអរទំនាក់ទំនងទ្វេភាគី - ảnh 1 រុស្ស៊ីនិងសហភាពអឺរ៉ុបជំរុញកែលំអរទំនាក់ទំនងទ្វេភាគី

(VOVworld) – នាថ្ងៃទី ១១ កក្កដា នៅទីក្រុង Brussels បែលហ្សីក តំណាងជាន់ ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសរបស់សហភាព អឺរ៉ុប (EU) លោកស្រី Federica Mogherini និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានពិភាក្សាអំពីយថាទស្សន៍សហប្រតិបត្តិការទ្វេភាគីក៏ដូចជា បញ្ហាអន្តរជាតិក្កៅគគុកនាបច្ចុប្បន្ន។ នៅសន្និសីទកាសែតរួមបន្ទាប់ពីការសន្ទនា លោកស្រី Mogherini បានអះអាងថា៖ ទោះបីជា EU និងរុស្ស៊ីគ្មានទស្សនៈរួម ចំពោះបញ្ហាទាំងអស់ក្តី ប៉ុន្តែ សារៈសំខាន់គឺភាគីទាំងពីរសុទ្ធតែមានគោលបំណង សន្ទនានិងសហប្រតិបត្តិការលើវិស័យជាច្រើន ហើយភាគីទាំងពីរក៏បានកំណត់ បញ្ដាវិស័យសហប្រតិបត្តិការជាក់ស្តែងទាំងនោះ។ រដ្ឋមន្ត្រីទាំងពីររូបបានផ្តោតទៅលើសង្គ្រាមនៅស៊ីរីនិងបទឈប់បាញ់ដែលរុស្ស៊ីអាមេរិកនិង Jordan គាំពារ នៅតំបន់ភាគខាងត្បូងប្រទេសនេះ។ តាមលោកស្រី Mogherini ថា៖  EU ចាត់ទុកកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរីគឺជាការចាប់ផ្តើមសំខាន់ដើម្បីឆ្ពោះទៅ បទឈប់បាញ់យូរអង្វែងក្នុងទូទាំងប្រទេសស៊ីរី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានអះអាងថា៖ ម៉ូស្គូដឹងច្បាស់អំពីការរួមវិភាគទាន ដ៏ធំធេងរបស់ EU ប៉ុន្តែ លោកបានចាត់ទុកថា៖ គប្បីពិនិត្យមើលការជះឥទ្ធិពល នៃបទដាក់ទណ្ឌកម្មដែល EU និងអាមេរិកអនុវត្តចំពោះរដ្ឋអំណាច  Damascus។ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិបត្តិនៅស៊ីរីភាពតានតឹងនៅតំបន់ឈូងសមុទ្រពែក្យនិងដំណើរសន្តិភាពនៅមជ្ឈឹមបូព៌ារផងដែរ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ