រុស្ស៊ីនិងហ្វីលីពីនឆ្ពោះទៅកិច្ចព្រមព្រៀងសហប្រតិបតិ្តការការពារជាតិជាផ្លូវការ

រុស្ស៊ីនិងហ្វីលីពីនឆ្ពោះទៅកិច្ចព្រមព្រៀងសហប្រតិបតិ្តការការពារជាតិជាផ្លូវការ - ảnh 1
នាវាកងទ័ពជើងទឹករុស្ស៊ីនៅហ្វីលីពីន (រូបថត៖Reuters)

(VOVworld) - ហ្វីលីពីននិងរុស្ស៊ីកំពុងសហប្រតិបតិ្តការឆ្ពោះទៅកិច្ចព្រមព្រៀង
សហប្រតិបតិ្តការការពារជាតិជាផ្លូវការក្រោយពីប្រធានាធិបតីហ្វីលីពីនលោក
Rodrigo Duterte អនុម័តលើគោលនយោបាយកិច្ចការបរទេសមួយដ៏ឯករាជ្យនិង
ខំប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកទៅលើអាមេរិក។នាថ្ងៃទី៤ មករា ថ្លែងមតិទៅ
កាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅហ្វីលីពីនលោក Igor
Khovaev ឲ្យដឹងថា ភាគីទាំងពីរកំពុងខំប្រឹងប្រែងឆ្ពោះទៅកិច្ចព្រមព្រៀងមួយ ដែល
បើកផ្លូវឲ្យសកម្មភាពជាច្រើនដូចជាធ្វើសមយុទ្ធរួមនិងផ្ទេរប្រគល់បច្ចេកវិទ្យាផលិត
សព្វាវុធ។តាមលោក Khovaev ថា ប្រការនេះអាចចំណាយពេលវេលា ដោយសារ
តែកិច្ចសហប្រតិបត្តិការការពារជាតិគឺបញ្ហារស៊ើបពិសេស ហើយត្រូវការមានការ
ជឿទុកចិត្តគ្នាក៏ដូចជាមូលដ្ឋានគតិយុត្តដ៏រឹងមាំផងដែរ។ទន្ទឹមនឹងនោះ លោកក៏
បានអះអាងថា កិច្ចព្រមព្រៀងនេះនឹងមិនប្រែក្លាយម៉ានីលនិងម៉ូស្គូ ទៅជាសម្ព័ន្ធ
មិត្តខាងយោធានោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ