រុស្ស៊ីនិងហ្វីលីពីនត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហប្រតិបតិ្តការទ្វេភាគី

(VOVWORLD) - លោក Putin ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីយកចិត្ត ទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនលើវិស័យថាមពលនុយក្លេអ៊ែរ រុករកលំហអវកាសនិងបច្ចេកវិទ្យាឌីជីថល ក៏ដូចជាត្រៀមខ្លួនជាស្រេចចែករំលែក បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មសម្រាប់រដ្ឋអំណាចម៉ានីលផង ដែរ។
រុស្ស៊ីនិងហ្វីលីពីនត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហប្រតិបតិ្តការទ្វេភាគី - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្ដាំ) និង សមភាគីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ AFP)

  នាថ្ងៃទី៣ ខែតុលា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង សមភាគី ហ្វីលីពីនលោក Rodrigo Duterte បានឯកភាពលើការបង្កើនកិច្ចសហប្រតិបតិ្ត ការទ្វេភាគី។ អញ្ជើញថ្លែងនៅជំនួបពិភាក្សាការងារនៅទីក្រុង Sochi ប្រធានា ធិបតីរុស្ស៊ីលោក Putin បានអះអាងថា ហ្វីលីពីនជាដៃគូសំខាន់មួយរបស់រុស្ស៊ីនៅ ទ្វីបអាស៊ី ហើយបណ្ដាក្រុមហ៊ុននៃប្រទេសនេះត្រៀមខ្លួនជាស្រេចជំរុញការផ្គត់ ផ្គង់ផលិតផលនានាទាក់ទិនដល់រ៉ែ យន្តហោះ ឧបករណ៍ដឹកជញ្ជូនឬឧបករណ៍ ពិសេសទៅកាន់ហ្វីលីពីន។ លោក Putin ក៏បានសង្កត់ធ្ងន់ថា រុស្ស៊ីយកចិត្ត ទុកដាក់ដល់កិច្ចសហប្រតិបត្តិការជាមួយហ្វីលីពីនលើវិស័យថាមពលនុយក្លេអ៊ែរ រុករកលំហអវកាសនិងបច្ចេកវិទ្យាឌីជីថល ក៏ដូចជាត្រៀមខ្លួនជាស្រេចចែករំលែក បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មសម្រាប់រដ្ឋអំណាចម៉ានីលផង ដែរ។

        ចំណែកឯខ្លួនវិញ ប្រធានាធិបតីហ្វីលីពីនលោក Duterte បានអះអាងសារ ជាថ្មីនូវការសន្យាស្ដីពីការកសាងទំនាក់ទំនងភាពជាដៃគូដ៏ខ្លាំងក្លារវាងហ្វីលីពីនជាមួយរុស្ស៊ី។ តាមថ្នាក់ដឹកនាំហ្វីលីពីនបានចាត់ទុកថា ប្រទេសទាំងពីរបាន បង្កើនកិច្ចសហប្រតិបតិ្តការថ្នាក់រដ្ឋាភិបាលក្នុងរយៈពេល២ឆ្នាំកន្លងទៅ ព្រមទាំង ជំរុញគម្រោងសហប្រតិបតិ្តការជាច្រើនលើវិស័យសន្តិសុខការពារជាតិនិងបច្ចេកទេសយោធា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ