រុស្ស៊ីនឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លីដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក

(VOVWORLD) - ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមនៅប្រទេសហ្វាំងឡង់ស្តីពីលទ្ធផលនៃចរចារជាមួយប្រធានាធិបតីហ្វាំងឡង់លោក  Sauli Ninisto នាថ្ងៃទី ២១ ខែសីហា ប្រធានាអធិបតីរុស្ស៊ីលោក Vladimir Putin បានអះអាងសារជាថ្មីម្តងទៀតថាប្រទេសរុស្ស៊ីនឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លីដើម្បីឆ្លើយតបនឹងរាល់សកម្មភាពរបស់អាមេរិក។
រុស្ស៊ីនឹងអភិវឌ្ឍមីស៊ីលរយៈចម្ងាយមធ្យមនិងខ្លីដើម្បីឆ្លើយតបទៅនឹងសកម្មភាពរបស់អាមេរិក - ảnh 1 ប្រធានាអធិបតីរុស្ស៊ីលោក Vladimir Putin (រូបថត៖ Reuters)

ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះក៏បានអះអាងថាទីក្រុងម៉ូស្គូមិនទាន់ឃើញមានការឆ្លើយតបណាមួយពីសហរដ្ឋអាមេរិក ឬដៃគូភាគីអឺរ៉ុបនៅឡើយទេ។ លោក Putin បានរំលឹកឡើងវិញអំពីសេចក្តីថ្លែងការណ៍នានាដោយអះអាងថាមីស៊ីល Tomahawk នៅលើសមុទ្រត្រូវបានធ្វើតេស្ត ហើយវាអាចកែតម្រូវបានដើម្បីបាញ់ចេញពីដីគោកដោយមានការផ្លាស់ប្តូរផ្នែកទន់ផងដែរ។ លោកបន្តទៀតថាការបាញ់បង្ហោះមីស៊ីលទាំងនេះរបស់អាមេរិកអាចត្រូវបានធ្វើឡើងពីមូលដ្ឋានបាញ់បង្ហោះនៅប្រទេសរ៉ូម៉ានី ហើយគ្រោងនឹងបង្ហាញមុខនៅក្នុងប្រទេសប៉ូឡូញនាពេលខាងមុខនេះផងដែរ។ ថ្នាក់ដឹកនាំរុស្ស៊ីក៏បានប្រកាសថារុស្ស៊ីត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចសន្ទនា ប៉ុន្តែសន្តិសុខរបស់ប្រទេសជាតិត្រូវតែធានាជាចម្បងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ