រុស្ស៊ីនិងអាមេរិកកសាងទំនាក់ទំនងដៃគូ
|
រុស្ស៊ីនិងអាមេរិកកសាងទំនាក់ទំនងដៃគូ (រូបថតៈ EPA/TTXVN) |
(VOVworld)-ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីនាថ្ងៃទី៣០មិនា បានដកស្រង
ពាក្យសម្តីរបស់តំណាងក្រសួងការបរទេសអាមេរិក ដោយអះអាងថា វ៉ាស៊ីនតោន
ត្រៀមជាស្រេច សហការជាមួយម៉ូស្គូលើបណ្តាវិស័យជាក់ស្តែងនិងមានអត្ថប្រ
យោជន៍សម្រាប់ប្រជាជនអាមេរិក ព្រមទាំងប្តេជ្ញាការពារផលប្រយោជន៍របស់សម្ព័ន្ធ
មិត្ត។ តំណាងក្រសួងការបរទេសអាមេរិក បានរំលឹកឡើងវិញ នូវមតិរបស់រដ្ឋមន្ត្រី
ការបរទេសប្រទេសនេះ លោក Rex Tillerson ក្នុងជំនួបនាពេលថ្មីៗនេះនៅអាល្លឺ
ម៉ង់ជាមួយសមភាគីរុស្ស៊ី លោក Sergei Lavrov ថា អាមេរិកត្រៀមខ្លួនជាស្រេច
សហការជាមួយរុស្ស៊ីលើបណ្តាវិស័យមានអត្ថប្រយោជន៍សម្រាប់ប្រជាជនអាមេរិក
។ មុននោះ ក្នុងថ្ងៃដដែល អញ្ជើញថ្លែងមតិនៅវេទិកាប៉ូលខាងជើងអន្តរជាតិលើកទី
៤ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Arkhangelskនោះ ប្រធានាធិបតីរុស្ស៊ី លោក V.
Putin បានប្រកាសថា រុស្ស៊ីមានបំណងកសាងទំនាក់ទំនងដៃគូជាមួយអាមេរិក
ផងដែរ៕