រុស្ស៊ីិនិងអាមេរិកទទួលបានកិច្ចព្រមព្រៀងអំពីបទឈប់បាញ់នៅអ៊ុយក្រែន
|
រុស្ស៊ីិនិងអាមេរិកទទួលបានកិច្ចព្រមព្រៀងអំពីបទឈប់បាញ់នៅអ៊ុយក្រែន (Image: VNA) |
(VOVworld) – តាមសេចក្តីថ្លែងការរបស់ក្រសួងកាបរទេសរុស្ស៊ីបានឲ្យដឹងថា៖
នាថ្ងៃទី ២៧ កក្កដា ក្នុងការចរចារតាមទូរស័ព្ទ រដ្ឋមន្ត្រីកាបរទេសរុស្ស៊ី លោក
Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry បានឯកភាពអំពីសារៈ
សំខាន់នៃការជំរុញទទួលបានបទឈប់បាញ់នៅតំបន់ខាងកើតអ៊ុយក្រែននិង
ចាប់ផ្តើមការចរចាររវាងភាគីទាក់ទិននានាតាមស្មារតីនៃបណ្ដាកិច្ចព្រមព្រៀង
Geneva រវាងចតុភាគី។ សេចក្តីថ្លែងការក៏បានចាត់ទុកថា៖ វិបត្តិនៅអ៊ុយក្រែន
គឺជាជំលោះក្នុងប្រទេស ទោះបីជា អាមេរិកនិងលោកខាងលិចនៅចោទប្រកាន់
រុស្ស៊ី ជួយឧបត្ថម្ភកំលាំងទាមទាសហព័ន្ធភាវូបនីយកម្មនៅខាងកើតអ៊ុយក្រែន
ក្តី។ រុស្ស៊ីបាន បដិសេធការចោទប្រកាន់ពោលខាងលើយ៉ាងខ្លាំងក្លា។ រដ្ឋមន្ត្រី
ការបរទេសរុស្ស៊ីបាន សង្កត់ធ្ងន់ថា៖ រុស្ស៊ីបាននិងកំពុងរងចាំបណ្ដាអ្នកសង្កេត
ការនៃអង្គការសន្តិសុខនិង សហប្រតិបត្តិការអឺរ៉ុប (OSCE) ដំណើរការត្រួត
ពិនិត្យនៅប៉ុសិ្តការពារព្រំដែនជាប់ ព្រំដែនជាមួយអ៊ុយក្រែន៕