រុស្ស៊ីនិងអាមេរិកនឹងជួបចរចារអំពីប្រព័ន្ធការពារកាំជ្រួច (NMD)

(VOVworld) – តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Itar Tass ឲ្យដឹងថា៖ ក្នុងខែគុម្ភៈ ឆ្នាំ ២០១៣ ទីប្រឹក្សារសន្តិសុខអាមេរិក លោក Thomas Donilon នឹងទៅបំពេញ ទស្សនកិច្ចនៅរុស្ស៊ី។ ក្នុងដំណើរទស្សនកិច្ចនេះ លោក Thomas Donilon នឹងជួបពិភាក្សាជាមួយប្រធានាធិបតី
រុស្ស៊ី លោក  Vladimir Putin អំពីការកាត់បន្ថយអាវុធយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបត្តិការ
លើរបាំប្រឆាំងគាំជ្រួចរវាងប្រទេសទាំង ២។ តាមប្រភពពត៌មានមួយចំនួនឲ្យដឹងថា៖ រដ្ឋអំណាចអាមេរិកត្រៀមខ្លួនជាស្រេចជួបចរចារជាមួយរុស្ស៊ីអំពីបញ្ហាពោលខាងលើ។
នាឆ្នាំ ២០១០ រុស្ស៊ីនិងអាមេរិកបានចុះហេត្ថលេខាលើសន្ធិសញ្ញាស្តីពីការកាត់បន្ថយ
អាវុធវាយប្រហាយុទ្ធសាស្ត្រថ្មី (START-3)។ សន្ធិសញ្ញានេះបានចូលជាធរមាន ចាប់ពី
ខែគុម្ភៈ ឆ្នាំ ២០១១ តទៅ៕

រុស្ស៊ីនិងអាមេរិកនឹងជួបចរចារអំពីប្រព័ន្ធការពារកាំជ្រួច (NMD) - ảnh 1
នាឆ្នាំ ២០១០ រុស្ស៊ីនិងអាមេរិកបានចុះហេត្ថលេខាលើសន្ធិសញ្ញាស្តីពីការកាត់បន្ថយអាវុធ
វាយប្រហាយុទ្ធសាស្ត្រថ្មី (START-3)។


ប្រតិកម្មទៅវិញ

ផ្សេងៗ