រុស្ស៊ីនិងអាមេរិកផ្ដោតការពិភាក្សាទៅលើបញ្ហាស៊ីរី

(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសលោក Sergei Lavrov និងសមភាគីអាមេរិកលោក Rex Tillerson បានជួបចរចារនៅ ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១០ ឧសភា ក្នុងនោះផ្ដោតការពិភាក្សាទៅលើបញ្ហា ស៊ីរី។
រុស្ស៊ីនិងអាមេរិកផ្ដោតការពិភាក្សាទៅលើបញ្ហាស៊ីរី - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសស្ដីទីអាមេរិកលោក Thomas Shannon (រូបថត៖AFP/ TTXVN)

(VOVworld) - ក្រសួងការបរទេសរុស្ស៊ីឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសលោក Sergei Lavrov និងសមភាគីអាមេរិកលោក Rex Tillerson បានជួបចរចារនៅ ទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី១០ ឧសភា ក្នុងនោះផ្ដោតការពិភាក្សាទៅលើបញ្ហា ស៊ីរី។ដើម្បីត្រៀមរៀបចំឲ្យជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសនេះ នាថ្ងៃទី៨ ឧសភា អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានជួបពិភាក្សាជាមួយអនុ រដ្ឋមន្រ្តីការបរទេសស្ដីទីអាមេរិកលោក Thomas Shannon នៅទីក្រុងញូវយ៉ក់។ ទាក់ទិនដល់បញ្ហាស្ដារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីនោះ លោក Sergey Ryabkov ចាត់ទុកថា ប្រទេសទាំងពីរចាំបាច់ត្រូវដោះស្រាយឲ្យបានចប់រាល់កត្តា ដែលបានកើតមានឡើងក្រោមសម័យកាលអតីតប្រធានាធិបតីអាមេរិកលោក Barack Obama។តាមនោះ កាលពីចុងឆ្នាំ២០១៦ អាមេរិកបានរឹបអូសទីស្នាក់ការ ស្ថាប័នការទូតរុស្ស៊ីប្រចាំនៅអាមេរិក បិទទ្វារមណ្ឌលសំរាកលំហែកាយនៅជាយ ទីក្រុងរបស់អ្នកការទូតរុស្ស៊ី ហើយសំរេចបណ្ដេញចេញអ្នកការទូតរុស្ស៊ីចំនួន៣៥ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ