រុស្ស៊ីនិងអាមេរិកពិភាក្សាគ្នាអំពីលទ្ធភាពធ្វើចរចាពន្យាពេលសន្ធិសញ្ញា New START

(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មាន "សញ្ញា" អំពីលទ្ធភាពបន្តការចរចាអំពីការពន្យាពេលសន្ធិសញ្ញា New START។ 
រុស្ស៊ីនិងអាមេរិកពិភាក្សាគ្នាអំពីលទ្ធភាពធ្វើចរចាពន្យាពេលសន្ធិសញ្ញា New START - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov។ (រូបថត៖ AFP/TTXVN)
នៅថ្ងៃទី ៣១ ខែសីហា ទីភ្នាក់ងារសារព័ត៌មាន Interfax បានដកស្រង់សម្តីអនុ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov ឲ្យដឹងថា រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំកិច្ចប្រជុំនៃគណៈកម្មការពិគ្រោះយោបល់ទ្វេភាគីស្តីពីសន្ធិសញ្ញាកាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រថ្មី (New START ឬត្រូវបាន គេហៅថា START ៣)។ មុននោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា មាន "សញ្ញា" អំពីលទ្ធភាពបន្តការចរចាអំពីការពន្យាពេលសន្ធិសញ្ញា New START។ ទោះជាយ៉ាងណាក៏ដោយ លោក Peskov បានក្រើនរំលឹកថា មិនទាន់ មានវឌ្ឍនភាពអ្វីគួរឲ្យកត់សម្គាល់ក្នុងបញ្ហានេះទេ។
គួរបញ្ជាក់ថា រុស្ស៊ីនិងអាមេរិកបានចុះហត្ថលេខាលើ New START ក្នុងឆ្នាំ ២០១០។ នៅខែកុម្ភៈ ឆ្នាំ ២០២១ ភាគីទាំងពីរបានពន្យាពេលសន្ធិសញ្ញានេះរយៈពេល ៥ ឆ្នាំទៀតរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៦។ កាលពីដើមខែនេះ វិមានក្រឹមឡាំង បានជូនដំណឹងដល់សហរដ្ឋអាមេរិកថា ពេលវេលាសម្រាប់ចរចាលើសន្ធិសញ្ញាមួយ ដើម្បីជំនួស New START កំពុងអស់ហើយ ខណៈដែលប្រសិនបើសន្ធិសញ្ញានេះផុត កំណត់នៅឆ្នាំ ២០២៦ ដោយគ្មានការជំនួសនោះទេ សន្តិសុខសកលនឹងត្រូវចុះ ខ្សោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ