រុស្ស៊ីនិងអាមេរិកពិភាក្សាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ

(VOVWORLD) - ក្រសួងការបរទេសរុស្ស៊ីបានប្រកាសកាលពីថ្ងៃទី ១៣ ខែកុម្ភៈថា រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទនិងពិភាក្សាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុជាមួយប្រេសិតពិសេសអាកាសធាតុអាមេរិកគឺលោក John Kerry ដែលក្នុងនោះ ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិ បត្តិការក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាតំបន់អាក់ទិក។ 
រុស្ស៊ីនិងអាមេរិកពិភាក្សាអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ថ្លែងនៅទីក្រុងមូស្គូប្រទេសរុស្ស៊ីនៅថ្ងៃទី ២៣ ខែធ្នូឆ្នាំ ២០២០ (រូបថត៖ AFP / VNA)

យោងតាមសេចក្ដីជូនដំណឹងនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានប្រាប់លោក Kerry ថា រុស្ស៊ីអបអរសាទរចំពោះការសម្រេចចិត្តថ្មីរបស់អាមេរិកក្នុងការចូលរួមកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ។

មុននេះនាថ្ងៃទី ២៧ ខែមករាប្រធានាធិបតីអាមេរិក លោក Joe Biden បានចាត់វិធានការដំបូង ដើម្បីនាំប្រទេស «ដើរលើគន្លង» ឡើងវិញ ដើម្បីឆ្លើយ តបទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោននឹងដើរតួនាទីនាំមុខគេក្នុងពិភពលោកក្នុងបញ្ហានេះ។ ហេតុដូច្នោះហើយ លោក Biden បានចុះហត្ថលេខាលើបទប្បញ្ញត្តិជាបន្តបន្ទាប់រួមទាំងតម្រូវឱ្យក្រសួងមហាផ្ទៃអាមេរិកបញ្ឈប់ការជួលថ្មីនៃតំបន់រុករកប្រេងនិងឧស្ម័នធម្មជាតិនៅលើដីនិង ដែនទឹកសាធារណៈ ព្រមទាំងចាប់ផ្តើមពិនិត្យមើលឡើងវិញយ៉ាងហ្មត់ចត់លើអាជ្ញាប័ណ្ណជាធរមានស្តីពីការអភិវឌ្ឍន៍ឥន្ធនៈហ្វូស៊ីលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ