រុស្ស៊ីនិងអាមេរិកពិភាគ្សាអំពីលទ្ធភាពរៀបចំយុទ្ធនាការរួមប្រឆាំងភេរវកម្មនៅស៊ីរី

(VOVworld) - ក្នុងការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី១ មិថុនា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
លោក Sergei Lavrov និងសមភាគីអាមេរិកលោក John Kerry បានពិភាគ្សាអំពីលទ្ធ
ភាពដំណើរការសកម្មភាពរួមដ៏ខ្លាំងក្លាប្រឆាំងនឹងពួកខ្មាន់កាំភ្លើងនៃ រណសិរ្ស al-
Nursa ជាក្រុមមានទំនាក់ទំនងជាមួយបណ្ដាញភេរវកម្ម al-Qaeda នៅស៊ីរី។នេះជា
ការសន្ទនាតាមទូរស័ព្ទទី២ស្ដីអំពីជំលោះនៅស៊ីរីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក
និងរុស្ស៊ីក្នុងប៉ុន្មានថ្ងៃកន្លងទៅ។មុននោះ​នាថ្ងៃទី២៩ ឧសភា រដ្ឋមន្រ្តីទាំងពីររូបនេះ
ក៏បានផ្លាស់ប្ដូរមតិអំពីយុទ្ធនាការរួមប្រឆាំងនឹងក្រុមភេរវកម្មនិងក្រុមឧទ្ទាមដែលមិន
គោរពកិច្ចព្រមព្រៀងឈប់បាញ់នៅស៊ីរី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ