រុស្ស៊ីនិងអាមេរិកមានគោលបំណងកែលំអទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាស៊ីរី

រុស្ស៊ីនិងអាមេរិកមានគោលបំណងកែលំអទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាស៊ីរី  - ảnh 1
រុស្ស៊ីនិងអាមេរិកមានគោលបំណងកែលំអទំនាក់ទំនងកិច្ចសហប្រតិបត្តិការក្នុងបញ្ហាស៊ីរី (VNA)


(VOVworld) – នាថ្ងៃទី ១២ មេសា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
 និងសមភាគីអាមេរិក លោក Rex Tillerson បានរៀបចំសន្និសីទកាសែត រួម
បន្ទាប់ពីកិច្ចចរចារនៅរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី។ លោក Lavrov បានអះអាងថា៖
 ម៉ូស្គូនិងវ៉ាស៊ីនតោននឹងបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងលទ្ធិភេរវកម្មតទៅ
ទៀត។ ក្រៅពីនោះ អ្នកប្រមុខផ្នែកការទូតរបស់រុស្ស៊ីក៏បានឲ្យដឹងថែមទៀតថា៖
ប្រទេសនេះមានគោលបំណងសហប្រតិបត្តិការជាមួយអាមេរិកលើវិស័យសន្តិសុខ
លើបណ្តាញអ៊ីនធឺណែតហើយផ្តើមឡើងការស្តារឡើងវិញការទាក់ទងរវាងបណ្ដា
ស្ថាប័ននៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក  
Tillerson បានចាត់ទុកថា៖ ទំនុកទុកចិត្តក្នុងទំនាក់ទំនងរវាងវ៉ាស៊ីនតោន
និងម៉ូស្គូកំពុងស្ថិតនៅកំរិតទាបហើយភាគីទាំងពីរមិនអាចរក្សាទំនាក់ទំនង
ដូចបច្ចុប្បន្ននេះបានឡើយ។ លោក  Tillerson បានឲ្យដឹងថា៖ ភាគីទាំងពីរបាន
ឯកភាពអំពីការបង្កើតក្រុមការងារមួយដើម្បីដោះស្រាយបញ្ហាតូចតាចនិង
ជំរុញការស្តារប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

        ទាក់ទិនដល់បញ្ហានៅស៊ីរី អ្នកការទូតរបស់រុស្ស៊ីរូបនេះបានឲ្យដឹងថា៖
 ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ត្រៀមខ្លួនជាស្រេចចាប់ផ្តើម
ឡើងវិញនូវកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរអំពីបញ្ហាសុវត្ថិភាពហោះហើរ
លើដែនអាកាស នៅស៊ីរី។ ក្នុងពេលនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក
 Rex Tillerson បានបន្តចោទប្រកាន់បណ្ដាកំលាំងរដ្ឋាភិបាលស៊ីរីបានរៀបចំ
ផែនការនឹងដំណើរការវាយប្រហារដែលជាប់សង្ស័យប្រើប្រាស់អាវុធគីមីនៅស៊ីរី៕​  

ប្រតិកម្មទៅវិញ

ផ្សេងៗ