រស្ស៊ីនិងអាមេរិកមានសក្តានុភាពជាច្រើនដើម្បីជំរុញទំនាក់ទំនងទ្វេភាគី
(VOVworld) – នាថ្ងៃទី ២៩ វិច្ឆិកា ឆ្លើយនឹងបទសម្ភាសន៍ “Kommersant” នាយក
រដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានឲ្យដឹងថា៖ រុស្ស៊ីនិងអាមេរិក មាន
សក្តានុភាពជាច្រើន ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ដោយមិនអើពើដល់រាល់
ឧបសគ្គមួយចំនួន។ នាយករដ្ឋមន្ត្រី Medvedev វាយតំលៃថា៖ មូស្គូនិង
វ៉ាស៊ីនតោន ទទួលបានការបោះជំហានគួឲ្យលើកទឹកចិត្តជាច្រើន លើវិស័យ
ការរំសាយសព្វាវុធ សហប្រតិបត្តិការនិងទំនាក់ទំនងអន្តរជាតិ។ ប៉ុន្តែ ការខ្វែង
គំនិតអំពីប្រព័ន្ធការពារកាំជ្រួចរបស់អាមេរិក ដែលដាក់ព្ររាយជាប់នឹង ខ្សែព្រំ
ដែនរបស់រុស្ស៊ី នៅតែបន្សល់ទុក រវាងប្រទេសទាំង ២ ។ លោក Medvedev បាន
សង្កត់ធ្ងាន់ថា៖ ថ្នាក់ដឹកនាំរុស្ស៊ីណាមួយ នឹងមិនផ្លាស់ប្តូរគោលជំហរអំពីបញ្ហា
ពោលខាងលើទេ។ លោក Medvedev ឲ្យដឹងទៀតថា៖ រុស្ស៊ីនិងអាមេរិកនឹងបន្ត
បង្កើនទំនាក់ទំនង ក្នុងអណ្ណត្តិទី ២ របស់ប្រធានាធិបតីអាមេរិក Barack Obama ឲ្យបានខ្លាំងក្លាថែមទៀត៕