រុស្ស៊ីនិងអាមេរិកលើកពេលការចរចាលើការបន្តប្រតិបត្តិការអធិការកិច្ចនុយក្លេអ៊ែរ

(VOVWORLD) - កាលពីដើមខែសីហាកន្លងទៅ ទីក្រុងម៉ូស្គូបានប្រកាសពីការផ្អាកប្រតិបត្តិការអធិការកិច្ចរបស់សហរដ្ឋអាមេរិកលើទីតាំងយោធារបស់រុស្ស៊ីក្រោមក្របខណ្ឌ New START ដោយអះអាងថា នេះជាការឆ្លើយ តបទៅនឹងកាយវិការបស់ទីក្រុងវ៉ាស៊ីនតោណ ដែលបានរារាំងសកម្មភាពអធិការកិច្ច របស់រុស្ស៊ី។

នាថ្ងៃទី ២៨ ខែវិច្ឆិកា ក្រសួងការបរទេសរុស្ស៊ីបានប្រកាសថា កិច្ចប្រជុំគណៈកម្មា ធិការសម្របសម្រួលទ្វេភាគីរុស្ស៊ី-អាមេរិក ក្នុងក្របខណ្ឌនៃសន្ធិសញ្ញាកាត់បន្ថយអាវុធ យុទ្ធសាស្ត្រថ្មី (New START) នឹងមិនប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ដល់ថ្ងៃទី ៦ ខែធ្នូ នៅក្រុងគែរ ប្រទេស អេហ្ស៊ីបដូចការគ្រោងទុកនោះទេ ប៉ុន្តែត្រូវលើកពេលដល់ ថ្ងៃផ្សេង។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសមិនបានបញ្ជាក់ពីមូលហេតុនៃការលើកពេលការចរចានោះទេ។
យោងតាមផែនការមុន កិច្ចពិភាក្សារវាងមន្ត្រីនៃប្រទេសទាំងពីរនឹងពិភាក្សាអំពី ការបន្តប្រតិបត្តិការអធិការកិច្ចក្នុងក្របខ័ណ្ឌ New START ដែលត្រូវបានផ្អាកកាលពី ខែមីនា ឆ្នាំ ២០២០ ដោយ សារជំងឺរាតត្បាតកូវីដ-១៩។ កាលពីដើមខែសីហាកន្លងទៅ ទីក្រុងម៉ូស្គូបានប្រកាសពីការផ្អាកប្រតិបត្តិការអធិការកិច្ចរបស់សហរដ្ឋអាមេរិកលើទីតាំងយោធារបស់រុស្ស៊ីក្រោមក្របខណ្ឌ New START ដោយអះអាងថា នេះជាការឆ្លើយ តបទៅនឹងកាយវិការបស់ទីក្រុងវ៉ាស៊ីនតោណ ដែលបានរារាំងសកម្មភាពអធិការកិច្ច របស់រុស្ស៊ី។
គួរជម្រាបបន្ថែមទៀតថា ដោយត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០១០ កិច្ចព្រម ព្រៀង New START បានកំណត់ឃ្លាំងអាវុធរបស់រុស្ស៊ីនិងសហរដ្ឋអាមេរិក ដោយមាន បរិមាណគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រដែលបានដាក់ពង្រាយជាអតិបរមា នៅត្រឹម ១៥៥០ គ្រាប់ ធ្លាក់ចុះជិត ៣០% ពីកម្រិតដែលបានកំណត់ក្នុងឆ្នាំ ២០០២។ នៅខែ មករា ឆ្នាំ ២០២១ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមពន្យាពេល សន្ធិសញ្ញានេះរយៈពេល ៥ ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៦។ ទីក្រុងម៉ូស្គូ និង វ៉ាស៊ីនតោនបានអនុញ្ញាតឲ្យគ្នាទៅវិញទៅមក ដំណើរការអធិការកិច្ចតិចជាង ២០ លើកក្នុងមួយឆ្នាំក្រោមក្របខ័ណ្ឌ New START៕

ប្រតិកម្មទៅវិញ

ផ្សេងៗ