រុស្ស៊ីនិងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអំពីបញ្ហាអាវុធគីមីនៅស៊ីរី

រុស្ស៊ីនិងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអំពីបញ្ហាអាវុធគីមីនៅស៊ីរី - ảnh 1
រុស្ស៊ីនិងអាមេរិកសម្រេចបានកិច្ចព្រមព្រៀងអំពីការបំផ្លាញចោលឃ្លាំងអាវុធគីមីនៅស៊ីរី
(រូបថតៈ AP)


(VOVworld)-រដ្ឋមន្រ្តីការបរទេសអាមេរិក John Kerry នាថ្ងៃទី១៤កញ្ញាបានជូនដំណឹង
ថា រុស្ស៊ីនិងអាមេរិកសម្រេចបានកិច្ចព្រមព្រៀង១មានចរឹតលក្ខណៈ​លោតផ្លោះអំពី
បញ្ហាបំផ្លាញចោលឃ្លាំងអាវុធគីមីរបស់ស៊ីរី។ តាមនោះ ក្នុង១សប្តាហ៌ រុស្ស៊ីនិងអាមេរិក នឹងនាំចេញបញ្ជីឈ្មោះបណ្តាឃ្លាំងផ្ទុកបម្រុង អាវុធគីមីនិងបណ្តាអ្នកអធិការអន្តរជាតិ
នឹងមានវត្តមាននៅស៊ីរីនាខែវិច្ឆកាខាង មុខ។​តាមរដ្ឋមន្រ្តីការបរទេសអាមេរិកថា ភាគី
ទាំងពីយល់ព្រមថា ការត្រួត​ពិនិត្យចំនួនអាវុធនៅស៊ីរីអាចសម្រេចបានដោយការផ្ទេ
ប្តូរចំនួនអាវុធនេះ ក្រោមការឃ្លាំមើលរបស់អង្គការហាមឃាត់អាវុធរបស់អ.ស.ប។
ប៉ុន្តែលោក Kerry ក៏បានលើកច្បាស់ថា ប្រសិនជាស៊ីរីមិនគោរពរាល់បែបបទ ដើម្បី
លុប ចោលអាវុធគីមី ក្រុមប្រឹក្សាសន្តិសុខអ.ស.ប នឹងពិនិត្យមើលលទ្ធភាពប្រើប្រាស់ អំពើហឹង្សាតាមធម្មនុញអ.ស.ប៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ