រុស្ស៊ីនិងអាមេរិកស្វែងរកដំណោះស្រាយសំដៅដោះស្រាយស្ថានភាពនៅស៊ីរី
|
បេសកជនពិសេស Brahimi (រូបថតៈ Internet) |
(VOV)-រុស្ស៊ីនិងអាមេរិកនឹងស្វែងរកដំណោះស្រាយ “ច្នែប្រឌិត”១សំដៅដោះ
ស្រាយស្ថានភាពនៅស៊ីរី។ នេះជាការប្រកាសរបស់បេសកជនពិសេសនៃ សម្ព័ន្ធ
អារ៉ាបនិងអ.ស.ប លោក Brahimi បន្ទាប់ពីការជួបសន្ទនាជាមួយរដ្ឋមន្រ្តី ការបរ
ទេសអាមេរិក Hillary Clinton និងរដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov នៅ
Dublin អ៊ីរឺលែន។តាមលោក Brahimi ថាបណ្តាប្រទេសមហាអំណាចនិងសហ
ការសំដៅស្វែងរកដំណោះស្រាយសន្តិភាព១ ដោយអាស្រ័យលើសេចក្តី ប្រកាស
Geneva ក្នុងនោះអំពាវនាវរដ្ឋអំណាចអន្តរកាល១។ក្នុងជំនួបសន្ទនា នេះ រដ្ឋមន្រ្តី
ការបរទេសអាមេរិក Hillary Clinton ឲ្យដឹងថា អាមេរិកនិងខំប្រឹង ប្រែងជាមួយ
រុស្ស៊ី ដើម្បីរាំងស្កាត់ការបង្ហូរឈាមនៅស៊ីរី និងចាប់ផ្តើមដំណើការ ផ្ទេប្តូរនយោ
បាយ។
ក្នុងព្រឹត្តការណ៌ទាក់ទិន១ទៀតថា អគ្គលេខាធិការអ.ស.ប Ban Ki-moon នាថ្ងៃទី៦ធ្នូបានសម្តែងក្តីព្រួយបារម្ភអំពីលទ្ធភាពអាវុធគីមីនឹងបានប្រើប្រាស់ក្នុង
ការប្រយុទ្ធនៅស៊ីរី។ ប្រសិនជាព័ត៌មានត្រូវបានអះអាង វិបត្តិនៅស៊ីរីនឹងក្លាយ ទៅជាការប្រយុទ្ធអាវុធគីមី៕