រុស្ស៊ីនិងអាមេរិកស្វែងរកវិធានការណ៍ជៀសរាងការប៉ះទង្គិចលើដែនអាកាសស៊ីរី
|
រុស្ស៊ីនិងអាមេរិកស្វែងរកវិធានការណ៍ជៀសរាងការប៉ះទង្គិចលើដែនអាកាសស៊ីរី (VNA) |
(VOVworld) - នាថ្ងៃទី ៣ វិច្ឆិកា តំណាងក្រសួងការពារជាតិរុស្ស៊ីនិងអាមេរិកបាន
ដំណើរការកិច្ចប្រជុំ online ដើម្បីពិភាក្សាអំពីវិធានការណ៍បំពេញបន្ថែមសំដៅ
ធានាសុវត្ថិភាពថែមទៀតសំរាប់ជើងហោះហើរនៃកងទ័ពជើងអាកាសរុស្ស៊ីនិង
កងកំលាំងសម្ព័ន្ធយោធាដឹកនាំដោយអាមេរិកនៅស៊ីរី។ កិច្ចប្រជុំលើកនេះត្រូវ
បានរៀបចំឡើងតាមសំណូមពររបស់ភាគីអាមេរិកសំដៅវាយតំលៃការអនុត្ត
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខានាថ្ងៃទី ២០ តុលា ឆ្នាំ ២០១៥ រវាងភាគី
ទាំងពីរអំពីការជៀសវាងការប៉ះទង្គិចនិងធានាសុវត្ថិភាពសំរាប់ជើងហោះហើរ
លើដែនអាកាសស៊ីរីនៃបណ្ដាកងកំលាំងអន្តរជាតិចូលរួមការប្រយុទ្ធប្រឆាំង
ភេរវកម្មនៅប្រទេសមជ្ឈឹមបូព៌ារនេះ។ តំណាងនៃភាគីទាំងពីរបានឯកភាព
នឹងដំណើរកិច្ចប្រជុំជាបន្តនាខែធ្នូ ខាងមុខ៕