រុស្ស៊ីនិងអាមេរិកឯកភាពបន្តកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហានៅស៊ីរី
|
រុស្ស៊ីនិងអាមេរិកឯកភាពបន្តកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីស្តីពីបញ្ហានៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ១៤ មករា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov
និងសមភាគីអាមេរិក លោក John Kerry បានធ្វើការចរចារតាមទូរស័ព្ទហើយ
ឯកភាពដំណើរការចរចារនាថ្ងៃទី ២០ មករា ខាងមុខនៅទីក្រុង Zurich ប្រទេស
ស្វីសដើម្បីពិភាគ្សាអំពីបណ្ដាបញ្ហាអន្តរជាតិ ក្នុងនោះ មានវិបត្តិនៅស៊ីរីផង។
តាមអ្នក នាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានឲ្យ
ដឹងថា៖ កិច្ចប្រជុំនឹងប្រមូលផ្តុំទៅលើបញ្ហានៅស៊ីរី។ មុននោះ នាថ្ងៃទី ១៣
មករាការពិគ្រោះយោបល់ត្រីភាគីរវាងរុស្ស៊ីអាមេរិកនិង អ.ស.ប. បានប្រព្រឹត្តទៅ
សំដៅស្វែងរកដំណោះស្រាយសំរាប់បញ្ហានៅស៊ីរី។ បញ្ហាស្នូលនៃកិច្ចប្រជុំនេះ
គឺខ្លឹមសារនៃការចរចារសន្តិភាពស៊ីរីដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៥ មករា
ខាងមុខនៅស្វីស៕