រុស្ស៊ីនិងអ៊ុយក្រែន បន្តសកម្មភាពជម្លៀសប្រជាជន
(VOVWORLD) - យោងតាមទិន្នន័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែមេសា ប្រជាជនអ៊ុយក្រែនចំនួនជាង ៤,៥ លាននាក់ ដែលក្នុងនោះ ៩០% ជាស្ត្រីនិងកុមារ បានចាកចេញពីប្រទេសនេះចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។
ពលរដ្ឋអ៊ុយក្រែនជម្លៀសចេញទៅកាន់ទីក្រុង Medyka ប្រទេសប៉ូឡូញ ដើម្បីបញ្ចៀសជម្លោះ ថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២។ (រូបថត៖ AFP/TTXVN) |
ប្រមុខមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិសហព័ន្ធរុស្ស៊ី លោកវរសេនីយ៍ឯក Mikhail Mizintsev នៅថ្ងៃទី ១០ ខែមេសា បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មនុស្សចំនួនជិត ១៩.០០០នាក់ រួមមានកុមារប្រហែល ៣.០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ក្នុងប្រទេសអ៊ុយក្រែន និងតំបន់ Luhansk ក៏ដូចជា Donetsk ទៅកាន់ប្រទេសរុស្ស៊ី។
រីឯភាគីអ៊ុយក្រែនវិញ ឧបនាយករដ្ឋមន្ត្រី លោកស្រី Iryna Vereshchuk បានឲ្យដឹងថា មនុស្សសរុបចំនួនជិត ២,៩០០នាក់ រួមទាំងប្រជាជននៅទីក្រុងកំពង់ផែ Mariupol ចំនួន២១៣នាក់ ត្រូវបានជម្លៀសចេញពីទីក្រុងនានាក្នុងប្រទេស តាមរយៈច្រករបៀងមនុស្សធម៌នៅថ្ងៃទី ១០ ខែមេសា។
យោងតាមទិន្នន័យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ១០ ខែមេសា ប្រជាជនអ៊ុយក្រែនចំនួនជាង ៤,៥ លាននាក់ ដែលក្នុងនោះ ៩០% ជាស្ត្រី និងកុមារ បានចាកចេញពីប្រទេសនេះចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ។
ក្នុងពេលជាមួយគ្នានោះ អង្គការទេសន្ថរប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថា ក្រៅពីប្រជាជនអ៊ុយក្រែនដែលបានចាកចេញពីប្រទេសនេះ ក៏មានជនបរទេសប្រមាណ២១០.០០០នាក់ដែលកំពុងរស់នៅ សិក្សានិងធ្វើការក្នុងប្រទេសអ៊ុយក្រែនត្រូវបានចាកចេញពីប្រទេសអឺរ៉ុបខាងកើតមួយនេះផងដែរ។
នៅក្នុងការវិវឌ្ឍពាក់ព័ន្ធមួយទៀត នៅថ្ងៃទី ១០ ខែមេសាថា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានឲ្យដឹងថា សហភាពអឺរ៉ុប (EU) នឹងជួយឧបត្ថម្ភរាល់កិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញរបស់អ៊ុយក្រែន ទន្ទឹមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុង Kiev សំដៅចូលរួមជាសមាជិកសម្ព័ន្ធភាពយោធានេះ នៅពេលដែលជម្លោះបានបញ្ចប់៕