រុស្ស៊ីនិងអ៊ុយក្រែនកម្ទេចចោលឧបាយកលធ្វើឃាតនាយករដ្ឋមន្រ្តីរុស្ស៊ី Putin
(VOVworld)-នាថ្ងៃទី 27 កុម្ភៈ កាណាល់ទូរទស្សន៌ “លេខ១”របស់រុស្ស៊ីឲ្យដឹងថា ៖ ស្ថាប័នសន្តិសុខអ៊ុយក្រែននិងរុស្ស៊ីបានកម្ទេច ឧបាយកលធ្វើឃាតនាយករដ្ឋ មន្រ្តីរុស្ស៊ី Vladimir Putin។ យោងតាមព័ត៌មានរបស់កាណាល់លេខ១នេះថា ជនល្មើសត្រូវចាប់ខ្លួននៅទីក្រុង Odessa របស់អ៊ុយក្រែន ពីនោះបានរក ឃើញនូវឧបាយកលធ្វើភេរវកម្មនិង ធ្វើឃាត មួយសំដៅទៅលើ នាយករដ្ឋមន្រ្តី Putin បន្ទាប់ពីការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនៅម៉ូស្កូ។ តាម លទ្ធផលដែលទទួលបានពីការសួរចំលើយ ជនល្មើសបានដឹងថា៖ ពួកគេ ទទួលបទបញ្ជាពីមេដឹកនាំDoku Umarov ដើម្បីអនុវត្តឧបាយកល ធ្វើឃាតនេះ។ សព្វថ្ងៃ ស្ថាប័នសន្តិសុខអ៊ុយក្រែន(SBU)ចាប់ខ្លួនបានជនល្មើសឈ្មោះ Osmayev នៅ Odessa ។ ភ្នាក់ងារ SBU ប្រមូលបានផែនការរៀបចំធ្វើភេរវកម្ម ទាំងមូលក្នុងម៉ាស៊ីនកុំព្យួទ័ររបស់ជនល្មើសនេះ។ ព័ត៌មានក្នុងកុំព្យួទ័រសរឲ្យ ឃើញថា ពួកភេរវជនបានតាមដានថា តើលោក Putin ត្រូវបានការពារ យ៉ាងដូចម៉េ្តច និងរៀបចំផែនការ ធ្វើឃាតលោក Putin នៅវិថី Kutuzovsky Prospekt នៅម៉ូស្កូ៕