រុស្ស៊ីនិងអ៊ុយក្រែនចោទប្រកាន់គ្នាក្នុងការបង្កើនភាពតានតឹងនៅភាគខាងកើត អ៊ុយក្រែន
|
រុស្ស៊ីនិងអ៊ុយក្រែនចោទប្រកាន់គ្នាក្នុងការបង្កើនភាពតានតឹងនៅភាគខាងកើតអ៊ុយក្រែន
(Image: VNA) |
(VOVworld) – ក្នុងពេលដែលការប៉ះទង្គិចនៅភាគខាងជើងអ៊ុយក្រែនកំពុងឡើង
ជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃ នាថ្ងៃទី ១៨ សីហា អ៊ុយក្រែននិងរុស្ស៊ីសុទ្ធតែចោទ
ប្រកាន់គ្នាក្នុងការបង្កើនភាពតានតឹងនៅទីនេះដែលបណ្ដាលឲ្យជនស៊ីវិលត្រូវ
ស្លាប់និងរងរបួស។ អ្នកនាំពាក្យកងទ័ពអ៊ុយក្រែន លោក Vladyslav Seleznyov
បានចាត់ទុកថា៖ ម៉ូស្គូកំពុងបង្កើនការដាក់សម្ពាធទៅលើអ៊ុយក្រែនក្នុងពេលគាំទ្រ
កំលាំប្រឆាំងនៅភាគខាងកើតប្រទេសនេះដំណើការវាយប្រហារទៅលើកងទ័ព
អ៊ុយក្រែន។ ក្នុងពេលនោះ ក្រសួងការបរទេសរុស្ស៊ីបានចោទប្រកាន់កងទ័ព
រដ្ឋាភិបាលអ៊ុយក្រែនរំលោភលើកិច្ចព្រមព្រៀងទីក្រុង Minsk ដោយសារគេបាន
បាញ់កាំភ្លើងធំទៅលើទីកន្លែងដែលស្ថិតក្រោមការត្រួតពិនិត្យនៃកំលាំងប្រឆាំង
ដែលធ្វើឲ្យមនុស្សចំនួន ១០ នាក់ត្រូវស្លាប់។ នាបច្ចុប្បន្ន ម៉ូស្គូនិងគៀវនៅមាន
ការខ្វែងគំនិតអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ ម៉ូស្គូជានិច្ចកាលស្នើរឲ្យ
គៀវត្រូវដំណើរការចរចារផ្ទាល់ជាមួយតំណាងកំលាំងប្រឆាំងភាគខាងកើត
អ៊ុយក្រែនក្នុងពេលនោះរដ្ឋអំណាចគៀវបានបដិសេធភ្លាមមួយរំពេច៕