រុស្ស៊ីនិងអ៊ុយក្រែនតភ្ជាប់​ការចរចារ

(VOVWORLD) - នៅថ្ងៃទី ១៥ ខែមីនា លោក Davyd Arakhamia សមាជិកមួយរូប នៃគណៈប្រតិភូអ៊ុយក្រែនបានឲ្យដឹងថា អ៊ុយក្រែននិងរុស្ស៊ីបានតភ្ជាប់ដំណើរការចរចារ ហើយការចរចាកំពុងតែបានប្រព្រឹត្តិទៅ។
រុស្ស៊ីនិងអ៊ុយក្រែនតភ្ជាប់​ការចរចារ - ảnh 1ជនភៀសខ្លួនអ៊ុយក្រែនជម្លៀសចេញទៅកាន់ស្ថានីយ៍រថភ្លើងនៅVacsava ប្រទេសប៉ូឡូញ  (រូបថត៖ PAP/TTXVN)

ក្នុងពេលជាមួយគ្នានោះ ថ្លែងទៅកាន់អ្នកសារព័ត៌មាននាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសង្កត់ធ្ងន់ថា គោលបំណងនៃកិច្ចចរចានាពេលបច្ចុប្បន្នរវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវ គឺសំដៅធានាអព្យាក្រឹតភាពរបស់អ៊ុយក្រែន។

នាថ្ងៃដដែលនោះ វិមានក្រឹមឡាំងបានចាត់ទុកថា ដូចជាលឿនពេកដើម្បីធ្វើការសន្និដ្ឋានអំពីការចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនសំដៅដោះស្រាយជម្លោះ។ ទោះជាយ៉ាងណាក៏ដោយ លោកបានឲ្យដឹងថា ដំណើរការចរចាកំពុងបានបន្តក្នុងទិសដៅវិជ្ជមាន។

មុននោះ រុស្ស៊ីនិងអ៊ុយក្រែនបានធ្វើការចរចាចំនួនបីលើកនៅថ្ងៃទី២៨ ខែកុម្ភៈ ហើយថ្ងៃទី៣ និងថ្ងៃទី៧ ខែមីនា។ ជាលទ្ធផល ប្រទេសទាំងពីរបានឯកភាពគ្នា បង្កើតច្រករបៀងមនុស្សធម៌សម្រាប់ការជម្លៀសជនស៊ីវិល។ វង់ចរចាទីបួនដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៤ ខែមីនា តែត្រូវបានផ្អាកជាបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យ "ក្រុមការងារនានាធ្វើការបន្ថែមទៀត ដើម្បីបញ្ជាក់ពីនិយមន័យជាក់ស្តែង"។ ប៉ុន្តែ ភាគីទាំងពីរបានសម្រេចចិត្ត បន្តការចរចានាថ្ងៃទី ១៥ ខែមីនា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ