រុស្ស៊ីនិងអ៊ុយក្រែនត្រូវឯកភាពអំពីបណ្ដាជំនួបសន្ទនា

រុស្ស៊ីនិងអ៊ុយក្រែនត្រូវឯកភាពអំពីបណ្ដាជំនួបសន្ទនា - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ( TTXVN)

(VOV)_នាយប់ថ្ងៃទី៨ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសម ភាគីអ៊ុយក្រែន លោក Petro Poroshenko បានមានជំនួបសន្ទនា​តាម​ទូរស័ព្ទស្ដីពី
បណ្ដ ជំហានសំដៅដោះស្រាយស្ថានភាពនៅភាគខាង​កើត -ត្បូងអ៊ុយក្រែន។ ខុទ្ទកាល័យប្រធានាធិបតីអ៊ុយក្រែន បានជូន​ដំណឹង​អោយដឹងថា៖ ក្នុងជំនួប
សន្ទនា នេះ ថ្នាក់ដឹកនាំទាំងពីររូប​ បានសង្កត់​ធ្ងន់ទៅដល់ការអនុវត្ត ការឃ្លាំមើល
បទ ឈប់បាញ់ប្រកបដោយប្រសិទ្ធិភាព និងអះអាងថែមទៀតថា៖ភាគីទាំងឡាយ ត្រូវរួមសហការជាមួយគ្នា ដើម្បីរក្សារបទឈប់បាញ់នេះ។ មុននោះ ក្នុងជំនួបសន្ទនា តាមទូរស័ព្ទ នាថ្ងៃទី៧ កញ្ញា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគី អ៊ុយក្រែន លោក​ Petro Poroshenko បានវាយតំលៃថាបទឈប់បាញ់នៅ Donbass
នៅបាន​ភាគីចូលរួមនានាគោរពដែរ។ ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏បាន​លើកឡើងការផ្តល់ជំនួយមនុស្សធម៌សំរាប់ប្រជាជននៅខេត្ត Donetsk និង ​Lugansk​ 
ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ