រុស្ស៊ីនិងអ៊ុយក្រែនធ្វើការផ្លាស់ប្តូរអ្នកទោសធំបំផុត

(VOVWORLD) - នេះគឺជាការផ្លា ស់ប្តូរអ្នកទោសដ៏ធំបំផុតរវាងភាគីទាំងពីរ ចាប់តាំង ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។

រុស្ស៊ីនិងអ៊ុយក្រែនធ្វើការផ្លាស់ប្តូរអ្នកទោសធំបំផុត - ảnh 1ទាហានអ៊ុយក្រែនឈរយាមនៅតាមផ្លូវក្នុងរដ្ឋធានីគៀវ។ (រូបថត៖ AFP/VNA)
កាលពីថ្ងៃទី ២២ ខែកញ្ញា ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបាន ដកស្រង់សេចក្តីជូនដំណឹងរបស់ប្រមុខតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែនថា មនុស្សចំនួន ៥៦ នាក់ក្នុងនោះ មានទាហាន ៥៥ នាក់ត្រូវបានប្រគល់ឲ្យភាគីរុស្ស៊ីវិញ ក្នុងការផ្លាស់ប្តូរអ្នកទោសទ្រង់ទ្រាយធំរវាង ទីក្រុងម៉ូស្គូនិងទីក្រុងគៀវ។ សេចក្តីជូនដំណឹងក៏ឲ្យដឹងថា ភាគីអ៊ុយក្រែនបានទទួលមនុស្ស ២១៥ នាក់ក្នុងការផ្លាស់ប្ដូរអ្នកទោសនេះផងដែរ។ នេះគឺជាការផ្លា ស់ប្តូរអ្នកទោសដ៏ធំបំផុតរវាងភាគីទាំងពីរ ចាប់តាំង ពីរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
ក្នុងពេលជាមួយគ្នានោះ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ទាហានក្នុងការ ផ្លាស់ប្ដូរអ្នកទោសជាមួយអ៊ុយក្រែនត្រូវបាននាំទៅប្រទេសរុស្ស៊ីវិញ ហើយកំពុងទទួល បានការថែទាំសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ