រុស្ស៊ីនិងអ៊ុយក្រែនប្រកាសពីដំណើរការចរចាសន្តិភាព
(VOVWORLD) - ក្នុងពេលជាមួយគ្នានោះ តំណាងក្រុមចរចារបស់អ៊ុយក្រែន លោក David Arakhamia បានឲ្យដឹងថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទំនងជានឹងប្រព្រឹត្តទៅនៅ ប្រទេសទួរគី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov។ (រូបថត៖ AFP/TTXVN) |
ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី កាលពីថ្ងៃទី៣ ខែមេសា បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ថា ការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែន មិនប្រព្រឹត្តទៅយ៉ាងងាយស្រួលនោះទេ ប៉ុន្តែអ្វីៗដ៏សំខាន់នោះគឺដំណើរការនេះនៅតែកំពុងបន្ត។
ក្រៅពីនោះ លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីចង់បន្តការចរចាជាមួយអ៊ុយក្រែននៅប្រទេសជិតខាង បេឡារុស្ស ប៉ុន្តែទីក្រុងគៀវបានប្រឆាំងជំទាស់នឹងសំណើនេះ។
ក្នុងពេលជាមួយគ្នានោះ តំណាងក្រុមចរចារបស់អ៊ុយក្រែន លោក David Arakhamia បានឲ្យដឹងថា ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ទំនងជានឹងប្រព្រឹត្តទៅនៅ ប្រទេសទួរគី។ យោងតាមមន្ត្រីរូបនេះ ប្រធានាធិបតីទួរគីលោក Tayyip Erdogan បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ហើយ "ហាក់ដូចជាដើម្បីបញ្ជាក់ពីភាគីទាំងពីរថា ពួកគេបានត្រៀមខ្លួនជាស្រេចសម្រាប់ជំនួបមួយក្នុងពេលខ្លីៗខាងមុខនេះ”៕