រុស្ស៊ីនិងអ៊ុយក្រែនឯកភាពគ្នាឆរលើគោលការណ៍នៃកិច្ចព្រមព្រៀងដើម្បីនាំឧស្ម័ន​ទៅកាន់អឺរ៉ុប

(VOVWORLD) - ប្រទេសទាំងពីនេះនឹងចៀសវាងការជួបប្រទះស្ថានភាពស្ត្រេសដូចជានៅក្នុងឆ្នាំ ២០០៩។ យោងតាមលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ឧស្ម័នរបស់រុស្ស៊ីនឹងបន្តត្រូវបានដឹកជញ្ជូនឆ្លងកាត់អ៊ុយក្រែនទៅកាន់អាល្លឺម៉ង់។
រុស្ស៊ីនិងអ៊ុយក្រែនឯកភាពគ្នាឆរលើគោលការណ៍នៃកិច្ចព្រមព្រៀងដើម្បីនាំឧស្ម័ន​ទៅកាន់អឺរ៉ុប - ảnh 1 សកម្មភាពនៅរោងចក្រឧស្ម័ននៅរុស្ស៊ី (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

បន្ទាប់ពីដំណើរការចរចាដែលអូសបន្លាយអស់ពេលរាប់ខែជាមួយតំណាងអន្តរការីនៃសហភាពអឺរ៉ុបនិងអាល្លឺម៉ង់មកប្រទេសទាំងពីររុស្ស៊ីនិងអ៊ុយក្រែនបានឯកភាពគ្នាលើគោលការណ៍អំពីកិច្ចសន្យាដឹកជញ្ជូនឧស្ម័នថ្មីមួយ។ យោងតាមនោះ ប្រទេសទាំង ពីនេះនឹងចៀសវាងការជួបប្រទះស្ថានភាពស្ត្រេសដូចជានៅក្នុងឆ្នាំ ២០០៩។ យោងតាមលទ្ធផលនៃកិច្ចព្រមព្រៀងនេះ ឧស្ម័នរបស់រុស្ស៊ីនឹងបន្តត្រូវបានដឹកជញ្ជូនឆ្លងកាត់អ៊ុយក្រែនទៅកាន់អាល្លឺម៉ង់។

ថ្លែងមតិបន្ទាប់ពីការចរចាជាច្រើនម៉ោងមកនាយប់ថ្ងៃទី១៩ខែធ្នូនៅទីក្រុងប៊ែរ ឡាំង អនុប្រធានគណៈកម្មការអឺរ៉ុបលោក Maros Sefcovicបានឲ្យដឹងថា រុស្ស៊ីនិងអ៊ុយក្រែនសម្រេចបាននូវកិច្ចព្រមព្រៀងលើគោលការណ៍អំពីកិច្ចសន្យឧស្ម័នថ្មី។ បច្ចុប្បន្ននេះព័ត៌មានលំអិតនៃកិច្ចសន្យានេះនៅតែមានចំណុចជាច្រើនមិនទាន់ត្រូវបានដោះស្រាយនៅឡើយហើយនឹងបន្តធ្វើការចរចានៅប៉ុន្មានថ្ងៃខាងមុខទៀត។ បន្ទាប់មកភាគីនានានឹងចុះហត្ថលេខាលើកិច្ចសន្យានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ