រុស្ស៊ីនិងអ៊ីរ៉ង់ពិភាក្សាអំពីស្ថានភាពនៅស៊ីរី
|
រុស្ស៊ីនិងអ៊ីរ៉ង់ពិភាក្សាអំពីស្ថានភាពនៅស៊ីរី (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ មិនា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin
និងសមភាគីអ៊ីរ៉ង់ លោក Hassan Rouhani បានធ្វើការចរចារតាមទូរស័ព្ទដើម្បី
ពិភាក្សាអំពីស្ថានភាពនៅស៊ីរី ជាពិសេសគឺការបោះជំហានរបស់កងទ័ពស៊ីរី
នៅ ទីក្រុង Palmyra។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់ព័ត៌មាន
លើ គណនី Twitter របស់ប្រធានាធិបតីអ៊ីរ៉ង់ Rouhani បានឲ្យដឹងថា៖ ថ្នាក់
ដឹកនាំអ៊ីរ៉ង់ បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការប្រតិបត្តិតាមបទឈប់
បាញ់នៅស៊ីរីនិងជំរុញ ដំណើរការចរចារនាបច្ចុប្បន្ន។ ក្នុងពេលនោះ វិមាន
Kremlin បានប្រកាសថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីការដែល
កងទ័ពស៊ីរីក្រោមការជួយឧបត្ថម្ភ របស់កងទ័ពជើងអាកាសរុស្ស៊ីដណ្តើម
បានការត្រួតពិនិត្យទីក្រុង Palmyra ឡើងវិញពីបាតដៃអង្គការដ្ឋឥស្លាម
ស្វ័យប្រកាស (IS)។ នេះគឺជាជ័យជំនះសំខាន់ក្នុងការប្រយុទ្ធប្រឆាំង
ភេរវកម្មនៅស៊ីរី។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនទំនាក់ទំនង
ទ្វេរភាគីឲ្យបានខ្លាំងក្លាថែមទៀតផងដែរ៕