រុស្ស៊ីនិងអ៊ីរ៉ង់ពិភាក្សាអំពីសភាពការណ៍នៅស៊ីរីនិង JCPOA

(VOVWORLD) - នាថ្ងៃទី២ខែសីហា នៅខាងក្រៅសន្និសីទរដ្ឋមន្ត្រីកាបរទេសអាស៊ាន លើកទី៥១ ដែលកំពុងបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនោះ រដ្ឋមន្ត្រីកាបរទេសរុស្ស៊ី  លោក Sergei Lavrov និងសមភាគីអីរ៉ង់ លោក Mohammad Javad Zarif បានពិភាក្សាលើសភាពការណ៍ ពាក់ព័ន្ធដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរមានឈ្មោះថា ផែនការសកម្ម ភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) និងបញ្ហាស៊ីរី។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអ៊ីរ៉ង់ក៏បានពិភាក្សាអំពីកិច្ចការត្រៀមរៀបចំឲ្យសន្និសីទកំពូល Caspi ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុង Aktau ប្រទេសកាហ្សាក់ស្ថាន។ ក្រៅពីនោះ បញ្ហារក្សាកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ក៏បានក្លាយទៅជាប្រធានបទនៅក្នុងជំនួបនេះ ខណៈពេលដែល អាមេរិកបានសម្រេចចិត្តដកខ្លួនចេញ ពី JCPOA និងស្តារឡើងវិញរាល់វិធានការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់។ សមាជិកនៅ សេសសល់នៃកិច្ចព្រមព្រៀងនេះសុទ្ធតែប្រឆាំងជំទាស់ចំពោះកាយវិការនេះរបស់វ៉ាស៊ីន តោនតែម្តង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ