រុស្ស៊ីនិងអាល្លឺម៉ង់ព្រមានអំពីផលវិបាកនៃការដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ

(VOVWORLD) - រុស្ស៊ីចង់មានការបកស្រាយមួយពីភាគីអាមេរិកស្ដីពីមូលហេតុដែលប្រទេសនេះដកខ្លួនចេញពីសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែររយៈចម្ងាយមធ្យម (INF) ដែល ហៅបានថា សន្ធិសញ្ញាលុបបំបាត់កាំជ្រួចរយៈចម្ងាយខ្លីនិងមធ្យម ព្រមទាំងទុក ចំហរលទ្ធភាពអំពីការអនុវត្តវិធានការតបតវិញជាចាំបាច់។
រុស្ស៊ីនិងអាល្លឺម៉ង់ព្រមានអំពីផលវិបាកនៃការដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធ - ảnh 1 ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងឆ្វេង) និងទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton នៅក្នុងជំនួបនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨ នៅទីក្រុងម៉ូស្គូ (រូបថត៖ AFP/TTXVN)


ទីភ្នាក់ងារសារព័ត៌មាន RIA កាលពីថ្ងៃទី២១ ខែតុលា បានដកស្រង់ប្រសាសន៍របស់អ្នកនាំពាក្យ ប្រធានាធិបតីរុស្ស៊ីដែលឲ្យដឹងថា នៅក្នុងជំនួបជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton នៅរដ្ឋធានីម៉ូស្គូ នាសប្ដាហ៍ខាងមុខ ថ្នាក់ដឹកនាំរុស្ស៊ី នឹងសំណូមពរឲ្យអាមេរិកបកស្រាយមូលហេតុអំពីផែនការដកខ្លួនចេញពី INF។

        នាថ្ងៃដដែល រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់ Heiko Mass ក៏បានអំពាវនាវឲ្យ អាមេរិកធ្វើការពិចារណាយ៉ាងហ្មត់ចត់លើផលវិបាកចំពោះទ្វីបអឺរ៉ុបទាំងមូលក៏ ដូចជាចំពោះកិច្ចខិតខំប្រឹងប្រែងរំសាយអាវុធនាពេលអនាគត ប្រសិនបើវ៉ាស៊ីន តោនដកខ្លួនចេញពី INF។ រដ្ឋមន្រ្តីរូបនេះបានសង្កត់ធ្ងន់ថា ក្នុងអំឡុងពេល៣០ ឆ្នាំកន្លងទៅ INF បានក្លាយទៅជាសសរទ្រូងសំខាន់មួយក្នុងរចនាសម្ព័ន្ធសន្តិសុខ អឺរ៉ុប។ ការបញ្ចប់កិច្ចព្រមព្រៀងនេះ អាចជះឥទ្ធិពលដ៏អាក្រក់ទៅលើសន្ធិសញ្ញា កាត់បន្ថយអាវុធវាយប្រហារយុទ្ធសាស្ត្រ (START) រវាងរុស្ស៊ីនិងអាមេរិកដែរ។

        សន្ធិសញ្ញា INF ត្រូវបានថ្នាក់ដឹកនាំអាមេរិកនិងសហភាពសូវៀតមុននេះ ចុះហត្ថលេខានាថ្ងៃទី៨ ខែធ្នូ ឆ្នាំ១៩៨៧។ តាមនោះ ភាគីទាំងពីរបានសន្យាមិនផលិត សាកពិសោធន៍ ដាក់ពង្រាយកាំជ្រួចមីស៊ីលនិងកាំជ្រួចដំណើរលើដីគោករយៈ ចម្ងាយខ្លីនិងមធ្យម (ចាប់ពី៥០០គ.មដល់៥៥០០គ.ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ