រុស្ស៊ីនិងអេហ្សីបបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើន
|
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ខាងស្តាំ) និងសមភាគីអេហ្ស៊ីបលោក Abdel Fattah el-Sisi
(រូបថត៖Ahram.org.eg)
|
(VOVworld) - រុស្ស៊ីនិងអេហ្ស៊ីប បានឯកភាពបើកទូលាយកិច្ចសហប្រតិបតិ្តការ
បច្ចេកទេសយោធា នេះគឺជាសេចក្ដីប្រកាសរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir
Putin បន្ទាប់ពីកិច្ចចរចារជាមួយសមភាគីអេហ្ស៊ីបលោក Abdel Fattah el-Sisi នាថ្ងៃទី
១២ សីហា នៅទីក្រុងSochi ប្រទេសរុស្ស៊ី។នៅក្នុងកិច្ចចរចារនេះដែរ ថ្នាក់ដឹកនាំទាំង
២រូបនេះបានឯកភាពលើការស្រាវជ្រាវលទ្ធភាពបង្កើតមណ្ឌលពាណិជ្ចកម្មសេរី។
ភាគីទាំង២ក៏ទទួលបានកិច្ចព្រមព្រៀងបង្កើតទំនាក់ទំនងសហប្រតិបតិ្តការរវាង
អេហ្ស៊ីបនិងសម្ព័ន្ធភាពគយ (រួមមានរុស្ស៊ី បែឡារូសនិងកាហ្សាក់ស្ដង់)។