រុស្ស៊ីនិងអេហ្ស៊ីបបានធ្វើសមយុទ្ធការពារដែនអាកាសរួមជាលើកដំបូង
(VOVWORLD) - នាថ្ងៃទី ២៦ ខែតុលា រុស្ស៊ីនិងអេហ្ស៊ីបបានចាប់ផ្តើមធ្វើសមយុទ្ធការពារដែនអាកាសរួមជាលើកដំបូង ដែលមានឈ្មោះថា“ ព្រួញនៃចំណងមិត្តភាព -ឆ្នាំ២០១៩” ។ ការធ្វើសមយុទ្ធនេះនឹងអូសបន្លាយរហូតដល់ថ្ងៃទី ១៣ ខែវិច្ឆិកានៅឯមជ្ឈមណ្ឌលហ្វឹកហ្វឺនយុទ្ធវិធីនៃកងកម្លាំងការពារជើងអាកាសអេហ្ស៊ីប។
រុស្ស៊ីនិងអេហ្ស៊ីបបានចូលរួមធ្វើសមយុទ្ធរួមជាមួយអេហ្ស៊ីបលើកដំបូង (រូបថត៖ THX/TTXVN) |
សេចក្តីជូនដំណឹងជាផ្លូវការពីយោធភូមិភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានឲ្យដឹងថាទាហានជាង ១០០ នាក់មកពីតំបន់នេះនឹងចូលរួមក្នុងការធ្វើសមយុទ្ធសំដៅផ្លាស់ប្តូរបទពិសោធន៍ខាងយោធា ព្រមទាំងធានាសន្តិសុខលើដែនអាកាសនិងរៀបចំការពារដែនអាកាសដើម្បីការពារគោលដៅសំខាន់ៗ និងបំពេញឲ្យបានល្អនូវបំណិនជាក់ស្តែងរបស់ទាហាននិងនាយទាហានផងដែរ។ គួរបញ្ជាក់ថានាបច្ចុប្បន្ន អេហ្ស៊ីបគឺជាដៃគូជួរមុខមួយរបស់ប្រទេសរុស្ស៊ីក្នុងវិស័យបច្ចេកទេស យោធា ហើយប្រទេសទាំងពីរកំពុងអនុវត្តកិច្ចសន្យាដោយមានតម្លៃប្រមាណ ៣,៥ ពាន់លានដុល្លារដែលបានចុះហត្ថលេខាតាំងពីឆ្នាំ ២០១៤ មកផងដែរ៕