រុស្ស៊ីនិងអេហ្ស៊ីបរំលឹកវិញ្ញាណក្ខ័នជនរងគ្រោះក្នុងសោនាដកម្មផ្ទុះយន្តហោះ

(VOVworld) - ថ្ងៃទី៣១ តុលា ឆ្នាំ២០១៦ គូសសម្គាល់មួយឆ្នាំគត់គិតតាំងពី
ពេលដែលយន្តហោះ A៣២១ នៃក្រុមហ៊ុនអាកាសចរណ៍តំលៃថោក Kogalymavia
របស់រុស្ស៊ីផ្ទុះនៅលើដែនអាកាសអេហ្ស៊ីប ដែលបណ្ដាលឲ្យមនុស្ស ២២៤នាក់
ស្លាប់។នៅរុស្ស៊ីនិងឥណ្ឌាបានប្រព្រឹត្តទៅសកម្មភាពជាច្រើនសំដៅ រំលឹកវិញ្ញាណ
ក្ខ័នជនរងគ្រោះ។ប្រជាជននៅទីក្រុង St Petersburg ជាគោលដៅចុងក្រោយដែល
យន្តហោះ A៣២១ នឹងមិនអាចទៅកាន់ជារៀងរហូត បានរៀបចំសកម្មភាពរំលឹក
 វិញ្ញាណក្ខ័នសំខាន់ៗ។ការប្រគុំតន្រ្តីមួយក្រោមប្រធានបទ “រំលឹកវិញ្ញាណក្ខ័នជន
រងគ្រោះ” ត្រូវបានរៀបចំឡើងក្នុងបរិយាកាសទុក្ខព្រួយគ្មានទីបញ្ចប់។តាមផែនការ
 នាថ្ងៃទី៥ វិច្ចិកាខាងមុខ ក្រុមសិល្បៈករនៃរោងល្ខោន Mariin នៃទីក្រុងនឹងសំដែង
ការប្រគុំតន្ត្រីមួយទៀតនៅឧបទ្វីប Sinai ដែលជាកន្លែងយន្តហោះ A៣២១ ផ្ទុះ។
នាថ្ងៃដដែល រដ្ឋអំណាចឥណ្ឌាបានរៀបចំពិធីដង្ហែក្បួនទាននៅមណ្ឌល
ទេសចរណ៍ Sharm el-Sheikh ដើម្បីរំលឹកវិញ្ញាណក្ខ័នជនរោះគ្រោះរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ