រុស្ស៊ីនិងឥណ្ឌាចេញផ្សាយសេចក្ដីថ្លែងការណ៍រួមស្ដីអំពីបញ្ហាអន្តរជាតិ

រុស្ស៊ីនិងឥណ្ឌាចេញផ្សាយសេចក្ដីថ្លែងការណ៍រួមស្ដីអំពីបញ្ហាអន្តរជាតិ - ảnh 1
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi
(រូបថត៖Sputnik)

(VOVworld) - នារសៀលថ្ងៃទី២៤ ធ្នូ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និង
នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narenda Modi បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួម
រុស្ស៊ី-ឥណ្ឌា ដោយឈរលើលទ្ធផលនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរុស្ស៊ីរបស់
អ្នកដឹកនាំរដ្ឋាភិបាលឥណ្ឌារូបនេះ។សេចក្ដីថ្លែងការណ៍រួម “ទំនាក់ទំនង ទំនុកទុក
ចិត្តឆ្ពោះទៅជើងមេឃសហប្រតិបតិ្តការថ្មី” បានលើកច្បាស់ថា រុស្ស៊ីនិងឥណ្ឌា
សំដែងការគាំទ្រចំពោះអធិបតេយ្យភាព ឯកភាពនិងបូរណភាពដែនដីរបស់ស៊ីរី។
រុស្ស៊ីនិងឥណ្ឌាក៏បានសំដែងការគាំទ្រយ៉ាងខ្លាំងក្លាចំពោះប្រជាជននិងរដ្ឋាភិបាល
អ៊ីរ៉ាក់ក្នុងការខំប្រឹងប្រែងជំនះពុះពារលើវិបត្តិនាបច្ចុចប្បន្ន និងការពារអធិបតេយ្យ
ភាពជាតិ បូរណភាពដែនដី។ស្ដីពីស្ថានការណ៍នៅអ៊ុយក្រែន រុស្ស៊ីនិងឥណ្ឌាបាន
ស្វាគមន៍ការរីកចំរើនទទួលបានក្នុងវិស័យសន្តិសុខ រួមចមានការគោរពបទឈប់
បាញ់នៅភាកអាគ្នេយ៍អ៊ុយក្រែន ក៏ដូចជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀងដក
អាវុធងុនស្រាលចេញពីខ្សែកំណត់រវាងភាគីទាក់ទិននានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ