រុស្ស៊ីបើកការស៊ើបអង្កេត "ភេរវកម្មអន្តរជាតិ" លើការលេចធ្លាយបំពង់បង្ហូរប្រេង Nord Stream

(VOVWORLD) - នាថ្ងៃទី ២៨ ខែកញ្ញា ការិយាល័យរដ្ឋអាជ្ញានៃសហព័ន្ធរុស្ស៊ីបានប្រកាសថា ទីភ្នាក់ងារសន្តិសុខរបស់ប្រទេសនេះបានបើកការស៊ើបអង្កេត "ភេរវកម្មអន្តរជាតិ" លើការលេចធ្លាយបំពង់បង្ហូរប្រេង Nord Stream ដែលដឹកជញ្ជូនឧស្ម័នពីរុស្ស៊ីទៅកាន់សហភាពអឺរ៉ុប (EU)។
រុស្ស៊ីបើកការស៊ើបអង្កេត ឧបទ្ទវហេតុនៃការលេចធ្លាយឧស្ម័ននេះ ត្រូវបានគេមើលឃើញពីយន្តហោះ F-16 របស់ដាណឺម៉ាក។ (ប្រភព៖ AFP)

យោងតាមសេចក្តីប្រកាស ទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបើកការស៊ើបអង្កេតមួយ បន្ទាប់ពីបានរកឃើញ "អំពើបំផ្លិចបំផ្លាញដោយមានចេតនា សំដៅលើបំពង់បង្ហូរឧស្ម័ននៅជិតកោះ Bornholm ក្នុងសមុទ្របាល់ទិក ដែលបង្កឱ្យមានការខូចខាតផ្នែកសេដ្ឋកិច្ចយ៉ាងគំហុកដល់សហព័ន្ធរុស្ស៊ី"។

មុននោះ កាលពីថ្ងៃទី ២៧ ខែកញ្ញា អាជ្ញាធរដែនសមុទ្រស៊ុយអែតបានព្រមានអំពីការលេចធ្លាយពីរ នៅលើប្រព័ន្ធបំពង់បង្ហូរប្រេង Nord Stream ១ ដែលរត់កាត់តំបន់សេដ្ឋកិច្ចផ្តាច់មុខនៃប្រទេសស៊ុយអែត និងដាណឺម៉ាក។ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen និងនាយករដ្ឋមន្ត្រីដាណឺម៉ាក លោក Mette Frederiksen កាលពីថ្ងៃទី ២៧ ខែកញ្ញាបានឲ្យដឹងថា ការលេចធ្លាយនេះគឺជាលទ្ធផលនៃអំពើបំផ្លិចបំផ្លាញ។ ប៉ូលីសស៊ុយអែតក៏បានបើកការស៊ើបអង្កេតបឋមក្នុងទិសដៅនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ