រុស្ស៊ីបើក​ចំ​ហ​លទ្ធភាពនៃការ​ចរចា​ជាមួយ​អាមេរិក

(VOVWORLD) - នាថ្ងៃទី ២៦ ខែមីនា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា រុស្ស៊ីបើកចំហលទ្ធភាពនៃការចរចាជាមួយសហរដ្ឋអាមេរិក ប៉ុន្តែវាត្រូវតែជាការពិភាក្សាដ៏ទូលំទូលាយលើគ្រប់បញ្ហាទាំងអស់។ 

នៅព្រឹកថ្ងៃដដែល ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Anatoly Antonov បានឲ្យដឹងថា លោកបានយល់ព្រមជាមួយអាជ្ញាធរអាមេរិក ដើម្បីរៀបចំជំនួបប្រាស្រ័យលើបញ្ហាទ្វេភាគីនាសប្តាហ៍ខាងមុខ។

រុស្ស៊ីបើក​ចំ​ហ​លទ្ធភាពនៃការ​ចរចា​ជាមួយ​អាមេរិក - ảnh 1អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ។ រូបថត៖ AFP/TTXVN

យោងតាមលោក Peskov ទស្សនរបស់វិមានក្រឹមឡាំងគឺសង្កត់ធ្ងន់លើ សារៈសំខាន់នៃការពិចារណាលើបញ្ហាទាំងអស់ដែលប៉ះពាល់ដល់ទំនាក់ទំនងរុស្ស៊ី-អាមេរិក ជាជាងប្រធានបទដាច់ដោយឡែកពីគ្នា។ លោកបានបញ្ជាក់ថា៖ “បញ្ហាមួយចំនួនមិនអាចយកចេញពីបរិបទទូទៅនៃទំនាក់ទំនងទ្វេភាគីបានទេ”។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មជាច្រើនប្រឆាំងនឹងបុគ្គលនិងអង្គភាពក្នុងវិស័យជាច្រើននៃប្រទេសរុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២៕


ប្រតិកម្មទៅវិញ

ផ្សេងៗ