រុស្ស៊ីបង្កើនការនាំចេញអាវុធ
|
រុស្ស៊ីបង្កើនការនាំចេញអាវុធ (Image: VNA) |
(VOVworld) – នៅកិច្ចប្រជុំអំពីកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា នាថ្ងៃទី ៥ វិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជូនដំណឹងថា៖ គិតតាំងពីដើមឆ្នាំ ២០១៤ មកដល់ពេលនេះ រុស្ស៊ីទទួលបានបណ្ដាកិច្ចសន្យានាំចេញអាវុធដែលមាន តំលៃចំនួន
៧,៥ ពាន់លានដុល្លាអាមេរិក។ ដោយមានកិច្ចសន្យានាំចេញដែលរុស្ស៊ី បានចុះហត្ថលេខា កិច្ចសន្យានាំចេញអាវុធជាមួយដៃគូបរទេសទទួលបានចំនួនប្រាក់ ៥០ ពាន់លានដុល្លា
អាមេរិក។ លោក Putin បានសង្កត់ធ្ងន់ថា៖ រុស្ស៊ីគប្បីពង្រឹងនិង ពង្រីកទំនាក់ទំនងដៃគូ
យុទ្ធសាស្ត្រយូរអង្វែងជាមួយបណ្ដាប្រទេសដែលនាំចូលអាវុធ របស់ខ្លួន៕