រុស្ស៊ីបង្ហើបខ្លឹមសារនៃការថតសម្លេងអំពីយន្តហោះ MH17
(VOVWORLD) -ទីក្រុងកៀវបានជាប់ពាក់ព័ន្ធដល់ការបាញ់ទម្លាក់ យន្តហោះ Boeing 777 មានលេខសម្គាល់ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Airlines នាឆ្នាំ ២០១៤ លើទឹកដីអ៊ុយក្រែន។
នាថ្ងៃទី ១៧ កញ្ញា ក្រសួងការពារជាតិរុស្ស៊ីបានប្រកាសអំពីខ្លឹមសារនៃការថតសម្លេងអំពីការសន្ទនាតាមរយៈទូរស័ព្ធរវាងកងមេបញ្ជាការយោធាអ៊ុយក្រែនបានឲ្យបង្ហាញថា ទីក្រុងកៀវបានជាប់ពាក់ព័ន្ធដល់ការបាញ់ទម្លាក់ យន្តហោះ Boeing 777 មានលេខសម្គាល់ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី Airlines នាឆ្នាំ ២០១៤ លើទឹកដីអ៊ុយក្រែន។ នៅក្នុងសន្និសីទកាសែតរបស់ក្រសួងការពារជាតិរុស្ស៊ី អ្នកសារព័ត៌មានបានស្តាប់ការដកស្រង់ពីខ្លឹមសារនៃការផ្លាស់ប្ដូរតាមទូរស័ព្ទកាលពីឆ្នាំ២០១៦។
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានឲ្យដឹងថា តាមរយៈការវិភាគបានបង្ហាញថា មនុស្សមួយ រូបក្នុងចំណោមមនុស្សទាំងពីររូបក្នុងការសន្ទនានេះ ជាវរសេនីយ៍ទោ អ៊ុយក្រែន លោក Ruslan Grinchak គឺជាមេបញ្ជាការរងនៃកងកម្លាំងអាកាស “Zapad ” នៃកងទ័ព អ៊ុយក្រែន៕