រុស្ស៊ីបញ្ចប់ការចូលរួម កិច្ចព្រមព្រៀងនាំចេញផលិតផលកសិកម្មពីកំពង់ផែអ៊ុយក្រែននៅឆ្នេរសមុទ្រខ្មៅ

(VOVWORLD) - លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ទីភ្នាក់ងារកំពុងទាក់ទងជាមួយអាជ្ញាធររុស្ស៊ី។
រុស្ស៊ីបញ្ចប់ការចូលរួម កិច្ចព្រមព្រៀងនាំចេញផលិតផលកសិកម្មពីកំពង់ផែអ៊ុយក្រែននៅឆ្នេរសមុទ្រខ្មៅ - ảnh 1កប៉ាល់ MV Brave Commander ដែលផ្ទុកស្រូវសាលីអ៊ុយក្រែន ៣០ តោនបានចូលចតនៅកំពង់ផែ Djibouti។ រូបថត៖ AFP/VNA

ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សេចក្តីប្រកាសរបស់ក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី ២៩ ខែតុលា ដោយនិយាយថា រុស្ស៊ីបញ្ចប់ការចូលរួម កិច្ចព្រមព្រៀងនាំចេញផលិតផលកសិកម្មពីកំពង់ផែអ៊ុយក្រែននៅឆ្នេរសមុទ្រខ្មៅ។ ការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូ ត្រូវបានធ្វើឡើងបន្ទាប់ពីការវាយប្រហារលើនាវារុស្ស៊ីនៅឧបទ្វីបគ្រីមៀ។ នៅព្រឹកថ្ងៃដដែល យោធារុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថាបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (UAV) លើកងនាវាចរសមុទ្រខ្មៅរបស់ទីក្រុងម៉ូស្គូក្នុងកំពង់ផែ Sevastopol លើឧបទ្វីបគ្រីមៀបណ្តាលឱ្យខូចខាតដល់កប៉ាល់មួយរបស់ខ្លួន។

ឆ្លើយតបនឹងករណីនេះ លោក Stephane Dujarric អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (UN) បាននិយាយថា ទីភ្នាក់ងារកំពុងទាក់ទងជាមួយអាជ្ញាធររុស្ស៊ី។ មន្ត្រីអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ថា ប្រការដ៏សំខាន់គឺគ្រប់ភាគីទាំងអស់ត្រូវចៀសវាងពីសកម្មភាពណាមួយដែលធ្វើឲ្យខូចខាតដល់កិច្ចព្រមព្រៀង ការខិតខំប្រឹងប្រែងមនុស្សធម៌មានសារៈសំខាន់ ដែលមានឥទ្ធិពលយ៉ាងច្បាស់លាស់ និងជាវិជ្ជមានដល់សមត្ថភាព ទទួលបានស្បៀងអាហាររបស់មនុស្សរាប់លាននាក់ជុំវិញពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ