រុស្ស៊ី​បញ្ជាក់សារ​ជាថ្មី​ នូវ​​ការ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ IAEA ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន

(VOVWORLD) - អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បាននៅថ្ងៃទី ២៨ ខែសីហា បានឲ្យដឹងថា ប្រទេសរុស្ស៊ីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់អធិការកិច្ចនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ក្នុងប្រទេសអ៊ុយក្រែននឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។
រុស្ស៊ី​បញ្ជាក់សារ​ជាថ្មី​ នូវ​​ការ​គាំទ្រ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់ IAEA ទៅកាន់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia ក្នុង​ប្រទេស​អ៊ុយក្រែន - ảnh 1រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ភាគខាងកើត ប្រទេសអ៊ុយក្រែន។ រុបថត៖ AFP/TTXVN

ថ្លែងមតិនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីជាភាគីដែលបានស្នើឱ្យ IAEA ធ្វើការត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ យោងតាមលោកស្រី IAEA ក៏ដូចជាអគ្គនាយកទីភ្នាក់ងារនេះ លោក Rafael Grossi បានយល់ពីគោលជំហររបស់រុស្ស៊ី ហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រុស្ស៊ីបានខិតខំប្រឹងប្រែងរៀបចំឲ្យមានអធិការកិច្ចមួយ។

Zaporizhzhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅអឺរ៉ុប។ រោងចក្រនេះស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីចាប់តាំងពីខែមីនាឆ្នាំនេះ។ នាពេលថ្មីៗនេះ តំបន់នៅជុំវិញរោងចក្រទទួលរងការវាយប្រហារយោធាជាច្រើនលើក។ រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងលើរោងចក្រនេះ។

នាថ្ងៃដដែលនោះ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រកាសថា លោកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដោយដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារនេះ មកត្រួតពិនិត្យរោងចក្រថាមពល Zaporizhzhia ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ