រុស្ស៊ីបញ្ជូនសាព្វាវុធទៅកាន់មូលដ្ឋានយោធាថ្មីមួយនៅស៊ីរី

(VOVWORLD) -    នាថ្ងៃទី ១៥ ខែវិច្ឆិការ ប្រទេសរុស្ស៊ីបានចាប់ផ្តើមបញ្ជូនឧទ្ធម្ភាគចក្រនិងឧបករណ៍ផ្សេងទៀតទៅកាន់មូលដ្ឋានយោធាថ្មីមួយនៅប្រទេសស៊ីរី។ សកម្មភាពនេះបានធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ បន្ទាប់ពីកងកម្លាំងអាមេរិកបានដកខ្លួនចេញពីប្រទេសនៅជ្ឈឹមបូព៌ានេះ។
រុស្ស៊ីបញ្ជូនសាព្វាវុធទៅកាន់មូលដ្ឋានយោធាថ្មីមួយនៅស៊ីរី - ảnh 1 រុស្ស៊ីបញ្ជូនសាព្វាវុធទៅកាន់មូលដ្ឋានយោធាថ្មីមួយនៅស៊ីរី (រូបថត៖ vov.vn)

យោងតាមប៉ុស្តិ៍ទូរទស្សន៍ Zvezda របស់ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹង ថាឧទ្ធម្ភាគចចម្បាំងប្រភេទ Mi-35 ចំនួន ២ គ្រឿងនិងឧទ្ធម្ភាគចក្រដឹកជញ្ជូនមួយគ្រឿងទៀតត្រូវបានផ្លាស់ប្តូរទីតាំងចេញពីមូលដ្ឋាន Hmeimim នៅសមុទ្រមេឌីទែរ៉ាណេ ឆ្ពោះទៅកាន់អាកាសយានដ្ឋាន Qamishi នៅភាគឦសានប្រទេសស៊ីរី។   បណ្តារបាយការណ៍មុនៗនោះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីបានចរចាអំពីកិច្ចសន្យាជួលអាកាសយានដ្ឋាន Qamishi ក្នុងរយៈពេលវេង ដែលមានទីតាំងប្រមាណ ៥០០ គីឡូម៉ែត្រនៅភាគឦសាននៃមូលដ្ឋាន Hmeimim ។ ក្រៅពីយន្តហោះរុស្ស៊ីក៏បានបញ្ជូនសេវាកម្មឧបត្ថម្ភនិងឥន្ធនៈ និងយានយន្តជើងគោកចំនួន ១០ គ្រឿងទៀតទៅកាន់មូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ