រុស្ស៊ីបដិសេធការចោទប្រកាន់ថាបង្កើនទាហាននៅព្រំដែនជាប់ជាមួយអ៊ុយក្រែន

រុស្ស៊ីបដិសេធការចោទប្រកាន់ថាបង្កើនទាហាននៅព្រំដែនជាប់ជាមួយអ៊ុយក្រែន - ảnh 1
រុស្ស៊ីបដិសេធការចោទប្រកាន់ថាបង្កើនទាហាននៅព្រំដែនជាប់ជាមួយអ៊ុយក្រែន

(VOVworld)-នាថ្ងៃទី២៨សីហា អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry
Peskov បានបដិសេធចំពោះព័ត៌មានដែលចាត់ទុកថា រុស្ស៊ីកំពុងបង្កើនកម្លាំងយោធា នៅព្រំដែនជាប់ជាមួយអ៊ុយក្រែន។ លោក​ Peskov បានបង្ហាញថា រាល់ការ ចោទ
ប្រកាន់ស្រដៀងគ្នានេះ ត្រូវបាននាំចេញជាច្រើនសារ ប៉ុន្តែរុស្ស៊ីបានបដិសេធ ទាំង
ស្រុង ហើយអះអាងថា ព័ត៌មាននោះមិនស្របនឹងស្ថានភាពជាក់ស្តែងឡើយ។

        ទាក់ទិនដល់ការចោទប្រកាន់ពោលខាងលើ នាថ្ងៃដដែល ក្នុងពិធីចុះហត្ថ
លេខា លើអនុស្សារណយោគយល់គ្នា រវាងរដ្ឋាភិបាលអ៊ុយក្រែននិងមហាសន្និបាត
ជន​អ៊ុយក្រែនលើទូទាំងសកលលោក នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Arseny
Yatseniuk បានអំពាវនាវឲ្យប្រទេសលោកខាងលិច បើកកិច្ចប្រជុំបន្ទាន់១ ជាមួយ ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ក៏ដូចជាហ៊ុំព័ទ្ធទ្រព្យសម្បត្តិរបស់រុស្ស៊ី រហូតដល់ពេល
ណា “កងកម្លាំងរុស្ស៊ីដកចេញពីទឹកដីអ៊ុយក្រែន” ដូចជាការចោទប្រកាន់របស់ Kiev និងវ៉ាស៊ីនតោនមុននេះ។ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៊ី បានលើកច្បាស់ថា រាល់ការ ចោទប្រកាន់ពោលខាងលើគ្មានភស្តុតាងជាក់លាក់ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ