រុស្ស៊ីបដិសេធការយល់ព្រមដាក់ពង្រាយក្រុមបេសកម្មប៉ូលីសនៃ OSCE នៅតំបន់ខាងកើតអ៊ុយក្រែន


រុស្ស៊ីបដិសេធការយល់ព្រមដាក់ពង្រាយក្រុមបេសកម្មប៉ូលីសនៃ OSCE នៅតំបន់ខាងកើតអ៊ុយក្រែន - ảnh 1
រុស្ស៊ីបដិសេធការយល់ព្រមដាក់ពង្រាយក្រុមបេសកម្មប៉ូលីសនៃ OSCE នៅតំបន់ខាងកើតអ៊ុយក្រែន (Image: VNA)

(VOVworld) – នាថ្ងៃទី ២ មិថុនា វិមាន Kremlin បានបដិសេធព័ត៌មានថា៖
រុស្ស៊ីបានយល់ ព្រមដាក់ពង្រាយក្រុមបេសកម្មប៉ូលីសមួយនៃអង្គការសន្តិសុខ
និងសហប្រតិបត្តិការអឺរ៉ុប   (OSCE) ទៅតំបន់ភាគខាងកើតអ៊ុយក្រែន។​
អ្នកនាំពាក្យវិមាន Kremlin​ លោក Dmirty Peskov បានឲ្យដឹងថា៖ ព័ត៌មាន
ពោលខាងលើខុសឆ្គងទាំងស្រុង។ ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី Ria Nosvosti
បានដកស្រង់ពាក្យសំដីរបស់លោក Peskov ដែលអះអាងថា៖ គ្មាន កិច្ចព្រម
ព្រៀងណាមួយអំពីបញ្ហានេះឡើយដោយសារសម្រេចចិត្តណាមួយសំដៅដោះ
ស្រាយជំលោះនៅតំបន់ខាងកើតអ៊ុយក្រេនត្រូវមានការពិចារណានូវគោល
ជំហរនៃភាគីតំណាងនៅ​តំបន់ Donbass ដែរ។ នាថ្ងៃទី ២៤ ឧសភា កន្លងទៅ
ថ្នាក់ដឹកនាំប្រទេសជាសមាជិកក្រុម ៤ ប្រទេស Normandy រួមមានប្រធានា
ធិបតីរុស្ស៊ី លោក Vladimir Putin អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel
ប្រធានាធិបតីបារាំង លោក Francois Hollande និងសមភាគីអ៊ុយក្រែន
 លោក Petro Poroshenko បានធ្វើការចរចារតាមទូរស័ព្ទអំពីបញ្ហានៅ អ៊ុយក្រែន។
 សេចក្តីប្រកាសមួយរបស់ប្រធានាធិបតី Poroshenko បានឲ្យដឹងថា៖ ថ្នាក់
ដឹកនាំ ទាំងនេះបានគាំទ្រការដាក់ពង្រាយក្រុមប៉ូលីសមួយរបស់ OSCE ទៅ
កាន់តំបន់ Donbass ហើយភាគីនានាបានចាប់ផ្តើមពិភាក្សាអំពីបញ្ហានេះ។
ប៉ុន្តែ វិមាន Kremlin​ បានអះអាងថា៖ ការចរចារតាមទូរស័ព្ទពោលខាងលើ
មិនផ្តោតទៅលើបញ្ហានេះនៅឡើយ ហើយសង្កត់ធ្ងន់ ទៅលើសារៈសំខាន់នៃ
ការចរចារផ្ទាល់រវាងភាគីនានាក្នុងជំលោះនៅអ៊ុយក្រែន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ