រុស្ស៊ីបដិសេធសំណើរបស់បារាំងសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេស Quad

(VOVWORLD) - ក្រសួងការបរទេសបារាំងបាននិយាយកាលពីថ្ងៃទី៩ ខែវិច្ឆិកាថា រុស្ស៊ីមិនទទួលយកការរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្នុងទម្រង់ Normandy (ក្រុមប្រទេស Quad (Quadrilateral Security Dialogue) ដែលជាក្រុមកិច្ចសន្ទនាសន្តិសុខចតុភាគី) ជាមួយបារាំង អ៊ុយក្រែន និងអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីជម្លោះនៅភាគខាងកើតអ៊ុយក្រែន ព្រមទាំងចោទប្រកាន់ថាទីក្រុងប៊ែរឡាំងមិនឆ្លើយតបនឹងសំណើរបស់ទីក្រុងម៉ូស្គូ។

រុស្ស៊ីបដិសេធសំណើរបស់បារាំងសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេស Quad  - ảnh 1រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov  (រូបថត៖ AFP/TTXVN)

អ្នកនាំពាក្យក្រសួងការបរទេសបារាំងលោកស្រី Anne-Claire Legendre បានបញ្ជាក់ថា បារាំងនិងអាល្លឺម៉ង់បានឆ្លើយតបនឹងសំណើរបស់រុស្ស៊ី ដោយស្នើឱ្យរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីក្រុម Normandy ហើយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី "បានបដិសេធ"។

មុននេះ រដ្ឋមន្ត្រីការបរទេសបារាំងលោក Jean-Yves Le Drian បានស្នើឱ្យរៀបចំកិច្ចប្រជុំ ក្រុម Normandy ស្តីពីអ៊ុយក្រែននៅថ្ងៃទី ១១ ខែវិច្ឆិកា។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov ក្រោយមកបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានថា "គ្មានអ្វីនឹងកើតឡើងនៅថ្ងៃទី ១១ វិច្ឆិការទេ។ យើងមិនពិភាក្សាលើការណាត់ជួបថ្មីណាមួយនោះឡើយ” ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ