រុស្ស៊ី​ប្តេជ្ញា ​នឹង​ឆ្លើយតប​ការ​រឹតបន្តឹង​ទិដ្ឋាការ​របស់​ EU

(VOVWORLD) - ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី៩ ខែកញ្ញា នៅទីក្រុងម៉ុស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រកាស រុស្ស៊ីនឹងឆ្លើយតបឲ្យបានសមស្របទៅនឹងការរឹតបន្តឹងទិដ្ឋាការរបស់សហភាពអឺរ៉ុប ចំពោះអ្នកការទូតរុស្ស៊ី ដោយអនុលោមតាមគោលការណ៍ “មៅទៅមានមក” និងមិនប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសជាតិ។
រុស្ស៊ី​ប្តេជ្ញា ​នឹង​ឆ្លើយតប​ការ​រឹតបន្តឹង​ទិដ្ឋាការ​របស់​ EU - ảnh 1EU បែកបាក់គ្នាជុំវិញបញ្ហាទិដ្ឋាការសម្រាប់ពលរដ្ឋរុស្ស៊ី។ (រូបថត៖ AP)

រុស្ស៊ីបាននាំចេញប្រតិកម្មនេះ បន្ទាប់ពីក្រុមប្រឹក្សាអឺរ៉ុបនាថ្ងៃដដែលបានអនុម័តជាផ្លូវការលើការសម្រេច ផ្អាកទាំងស្រុងនូវកិច្ចព្រមព្រៀងបង្កលក្ខណៈសម្រាប់ទិដ្ឋាការរវាង EU និងរុស្ស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០០៧។ ដែលតាមនោះ បទបញ្ញត្តិនានាទាក់ទងនឹងលេខកូដទិដ្ឋាការនឹងត្រូវបានអនុវត្តសម្រាប់ប្រជាពលរដ្ឋរុស្ស៊ី។ ប្រការនេះ នឹងបង្កឱ្យថ្លៃអាករស្នើសុំទិដ្ឋាការកើនឡើងពី ៣៥ អឺរ៉ូទៅ ៨០ អឺរ៉ូ ចំាបាច់ត្រូវបង្ហាញឯកសារបន្ថែម ពន្យារពេលវេលាដាក់ពាក្យសុំទិដ្ឋាការ ក៏ដូចជាអនុវត្តន៍ការរឹតត្បិតបន្ថែមទៀត ចំពោះការស្នើសុំទិដ្ឋាការច្រើនដង។ សេចក្តីសម្រេចនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១២ ខែកញ្ញា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ