រុស្ស៊ីប្តេជ្ញាផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ប្រទេសវ៉េណេស៊ុយអេឡា

(VOVWORLD) - សារព័ត៌មានក្នុងប្រទេសវ៉េណេស៊ុយអេឡាកាលពីថ្ងៃទី ១៨ ខែកុម្ភៈបានដកស្រង់ពាក្យសម្តីរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro បានឲ្យដឹងថា រុស្ស៊ីនឹងបញ្ជូនជំនួយមនុស្សធម៌ចំនួន ៣០០ តោន មកកាន់ប្រទេសវ៉េណេស៊ុយអេឡា។
រុស្ស៊ីប្តេជ្ញាផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ប្រទេសវ៉េណេស៊ុយអេឡា - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro 

ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro បានថ្លែងថា វ៉េណេស៊ុយអេឡា នឹងទទួលជំនួយមនុស្សធម៌ជារៀងរាល់ថ្ងៃ។ មុខទំនិញជំនួយពីប្រទេសរុស្ស៊ីនឹងត្រូវបានបញ្ជូនទៅព្រលានយន្តហោះអន្តរជាតិការ៉ាកាស។ មុននេះអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា រុស្ស៊ីត្រៀមខ្លួនជាស្រេចចូលរួមការផ្សះផ្សា ដើម្បីជួយបញ្ចប់វិបត្តិនៅវ៉េណេស៊ុយអេឡា។ លោកស្រី Zakharova ក៏បានលើកច្បាស់ថា រុស្ស៊ីយកចិត្តទុកដាក់ដល់របៀបធ្វើជាអាជ្ញាកណ្តាលដែលត្រូវបានស្នើឡើងដោយប្រទេសម៉ិកស៊ិក អ៊ុយរូហ្គាយ និងបណ្តាប្រទេស Caribe ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ