រុស្ស៊ីប្តេជ្ញាអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខក្នុងតំបន់អាស៊ីកណ្ដាល

រុស្ស៊ីប្តេជ្ញាអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខក្នុងតំបន់អាស៊ីកណ្ដាល - ảnh 1
រដ្ឋមន្ត្រីកាបរទេសរុស្ស៊ី លោក Sergey Lavrov (Image: Vietnam+)

(VOVworld) – រុស្ស៊ីប្តេជ្ញាមុនក៏ដូចជាក្រោយក្នុងអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខ

ក្នុងតំបន់អាស៊ីកណ្ដាលដើម្បីទប់ទល់នឹងបណ្ដាគ្រោះអាសន្នគំរាមកំហែងពី

អាហ្វហ្គានីស្ថាន។ សេចក្តីប្រកាសនេះត្រូវបានរដ្ឋមន្ត្រីកាបរទេសរុស្ស៊ី លោក
Sergey Lavrov បាននាំចេញ នាថ្ងៃទី ១២ កញ្ញា ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ច

នៅ Kazakhstan។ រដ្ឋមន្ត្រី Lavrov បានឲ្យដឹងថា៖ ក្នុងកាលៈទេសៈស្ថានភាពនៅ អាហ្វហ្គានីស្ថាននាពេលថ្មីៗនេះបានជះឥទ្ធិពលជាផ្ទាល់ដល់សន្តិសុខរបស់រុស្ស៊ី
ដោយហេតុនេះ រុស្ស៊ីនឹងបង្កើនសន្តិសុខនិងពង្រឹងទំនាក់ទំនងសម្ព័ន្ធមិត្តទ្វេភាគី
ក៏ដូចជា ក្នុងក្របខ័ណ្ឌអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) បណ្ដា
ប្រទេស SNG និងអង្គការសហប្រតិបត្តិការ Shanghai (SCO)។ រុស្ស៊ីយកចិត្តទុក ដាក់ដល់ការរក្សាស្ថានភាពអភិវឌ្ឍន៍ចីរភាពរបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ី
កណ្ដាល។ លោក Lavrov ក៏បានសង្កត់ធ្ងន់ថា៖ ការធានាសន្តិភាពនិងសន្តិសុខ ក្នុងតំបន់អាស៊ីកណ្ដាលត្រូវបានអនុវត្តក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ជាមួយបណ្ដាប្រទេសនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ